Connect with us

ព័ត៌មានជាតិ

លោក ហ៊ុនម៉ានិត ប្រជុំជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យដើម្បីគ្រប់គ្រងពលករឆ្លងដែនឱ្យមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

លោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បានជួបពិភាក្សាការងារជាមួយលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីគ្រប់គ្រងពលករឆ្លងដែនមកពីប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ‑១៩ចូលក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១  លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ហ៊ុនម៉ានិត បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឱ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើ​ចត្តាឡីស័កនៅនឹងកន្លែង។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត ក៏បានស្នើឱ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារបរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត។

ថ្មីៗនេះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើចត្តាឡីស័កនៅមណ្ឌលនៅមាត់ច្រកព្រំដែនតែម្តងដោយមិនអនុញ្ញាតឱ្យធ្វើការដឹកជញ្ជូនដើម្បីយកទៅធ្វើចត្តាឡីស័កនៅតាមភូមិឃុំទៀតទេ ខណៈពេលដែលជំងឺបំលែងខ្លួនថ្មីប្រភេទ Delta កំពុងមានការឆ្លងរាលដាលនៅប្រទេសកម្ពុជានោះ។

លោករដ្ឋន្ត្រីបានបន្តទៀតថា ទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់​​បន្ថែមទៀតក្នុងការពង្រឹងវិធានការចត្តាឡីស័កនៅតាមមណ្ឌលឱ្យបានម៉ឹងម៉ាត់ស្របតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល និងបង្កើនការពិនិត្យការគ្រប់គ្រងច្រកជាពិសេសច្រករបៀងចៀសវាងការហូរចូលព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំលែងខ្លួនថ្មីចូលក្នុងសហគមន៍។

លើសពីនេះទៀត លោករដ្ឋមន្ត្រីបានណែនាំត្រូវចាត់វិធានការ​ពង្រឹង​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋធ្វើចំណាកស្រុកដែលវិលត្រឡប់មកភូមិឃុំវិញនឹងត្រូវអនុវត្តវិធានការចត្តាលឡីស័កនៅមណ្ឌលចត្តាឡីស័កឱ្យបានម៉ឹងម៉ាត់ក្នុងករណីដែលរកឃើញថាប្រជាពលរដ្ឋទាំងនោះពុំបានឆ្លងការធ្វើចត្តាឡីស័កនៅតាមព្រំដែន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម