Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ព្រមានដកតួនាទីកងកម្លាំងណាបំពានយកដីរដ្ឋ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងស្រុកវាលវែង បានណែនាំដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមការកំណត់នៃច្បាប់ ដោយមិនត្រូវយកអំណាច ឬតួនាទី ទៅបំពានយកដីរដ្ឋនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន អភិបាលខេត្តបានបន្តថា ប្រសិនបើមាន ត្រូវប្រគល់ដីនោះជូនរដ្ឋវិញ ចៀសវាងអស់តួនាទី ឬឈានដល់ការអនុវត្តច្បាប់។

លោកអភិបាលខេត្តបានលើកឡើងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំថ្មដា ដែលមានលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការ។

ក្នុងឱកាសនោះ លោក អភិបាលខេត្តក៏បានបន្តចុះពិនិត្យជាក់ស្តែងនូវទីតាំងដី ដែលបានកាប់រុករាន នៅចំណុចខ្នងភ្នំ១៦ និងបានឱ្យរក្សាទុក នូវទីតាំងដែលអនុគណៈកម្មការ បានឃ្លុំទុកកន្លងមក ព្រមទាំងបានចុះសួរសុខទុក្ខគ្រួសារកងកម្លាំង ទាំង២៨គ្រួសារ ដែលបានអាស្រ័យផល នៅទីតាំងដីនោះ ដោយរក្សាស្ថានភាពដើម និងមិនឱ្យកាប់រុករានបន្ត។

យោងតាមប្រការ៣ នៃសេចក្តីសម្រេច របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ០៦១/២០ សសរក/ខពស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង អនុគណៈកម្មការនានាមានតួនាទីភារកិច្ច៖

– ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥

– ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ ជូនតុលាការ

– កំណត់ច្បាស់លាស់ទីតាំងដីព្រៃ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង៥ (ឃុំប្រម៉ោយ ឃុំក្រពើពីរ ឃុំអន្លង់រាប ឃុំថ្មដា និងឃុំអូរសោម)

– អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ នៃការថែរក្សាធនធានធម្មជាតិ

– ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម