Connect with us

ព័ត៌មានជាតិ

សមាគមរោងចក្រកាត់ដេរ ថ្លែងអំណរគុណ សម្ដេចតេជោ ដែលបើកប្រាក់ឧបត្ថម្ភជូនកម្មករស្ថិតក្នុង​តំបន់បិទខ្ទប់ទ្រង់ទ្រាយធំ​

បានផុស

នៅ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ដោយ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ​និយោជិត​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៃ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​ និង ​ក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ ​ឲ្យ​ដឹងថា ​« តាងនាម​ឲ្យ​និយោ​ជក ​និង​ កម្មករ​និយោជិត​ទាំងអស់​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ ស្បែកជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សូម​សម្ដែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ជា​ទីបំផុត ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ក្រៃលែង​ចំពោះ​រាជរដ្ឋាភិ បាល​កម្ពុជា ​ដែល​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ​ដោយ​បើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករ​និយោជិត​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខ​ណៈ​ទ្រង់ទ្រាយ​ធំ ​នៃ​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ​ និង​ ក្រុងព្រះសីហនុ​។ ក្នុងនោះ ក្រោម​គោល​នយោ​បាយ​គាំពារ​សង្គម​ដែល​ត្រូវបាន​គ្រប់គ្រង​ និង ​តម្រង់​ទិស​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​។​

បន្ថែម​ពី​នោះ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ជាពិសេស​ដល់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ​ជា​ប្រធាន​កិត្តិ យស ​និង​ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ព័ន្ធមុនីរ័ត្ន​ ជា​ប្រធាន ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សុខភាព​គាំពារ​សង្គម​»​។

ជា​មួយ​គ្នា​នេះ​ដែរ សមាគម​ បាន​អរគុណ​ដល់​ លោក អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ និង​ ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម ​ព្រោះថា ​ការ​បើក​ប្រាក់​ឧបត្ថម្ភ​នេះ ​អនុវត្ត​ដោយ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​ជីវៈ​ ក្រោយពី​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​ចិត្ត​ ក្នុង​ការ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​វិស័យ​ឯកជន​ ប្រមូល​ចង​ក្រង​ប្រកបដោយ​តម្លាភាព​នូវ​បញ្ជី​ឈ្មោះ​កម្មករ​និយោជិត​ទាំងអស់​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយ​ការ​បិទ​ខ្ទប់​នេះ។

សមាគម ​បាន​លើក​ឡើង​ថា ​«​បន្ថែម​លើ​ការ​ផ្ដល់​ជំនួយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​កាលពី​ពេល​កន្លង​មក ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បង​ប្អូន​កម្មករ​និយោជិត​របស់​យើង​បាន​មួយ​កម្រិត ​ខណៈ​ចំណូល​មួយ​ផ្នែក​របស់​ពួកគេ​ត្រូវបាន​បាត់​បង់​ដោយសារ​ការ​ផ្អាក​ផលិតកម្ម​របស់​រោងចក្រ​កន្លងមក​»​។​

​សមាគម​ បាន​បញ្ជាក់​ថា តាមរយៈ​គោលនយោបាយ​គាំទ្រ ​និង ​គាំពារ​គ្រប់​ជ្រុងជ្រោយ ​សមាគម​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ​ស្បែកជើង​ និង ​ផលិតផល​ធ្វើដំណើរ​កាបូប​នៅ​បន្ត​ដើរ​ទៅ​មុខ​ប្រកបដោយ​ភាព​ល្អប្រសើរ​ឡើងវិញ ​ក្រោយ​ការ​បន្ត​ជួយសង្គ្រោះ ​និង​ជួយ​ជ្រោម​ជ្រែង​ជា​បន្តបន្ទាប់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។

រាជរដ្ឋាភិបាល​ បាន​ចាប់ផ្តើម​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ ស្បែកជើង​ និង​ កាបូប ​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៃ​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ​នៃ​ខេត្ត​កណ្ដាល​ និង ​ក្រុងព្រះសីហនុ​ នៃ​ខេត្ត​ព្រះសីហនុ​ ជំហាន​ទី​ ១​ ចាប់ពី​ថ្ងៃ​ទី​ ២២ ​ខែ​មិថុនា​ ឆ្នាំ​ ២០២១ ​នេះ​តទៅ​។

លោក​បណ្ឌិត អ៊ិត ​សំហេង ​មានប្រសាសន៍​ថា ​កម្មករ​និយោជិត​ដែល​ត្រូវ​ទទួល​បាន​ការឧបត្ថម្ភ​ជំហាន​ទី​ ១​ នេះ​ មាន ២៧៥៧៤៧​ នាក់​ នៅ​រោងចក្រ​ចំនួន​ ៥១៣​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ស្បែកជើង ​និង​ កាបូប ​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​នៃ​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល ​និង ​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដោយ​កម្មករ​ម្នាក់ៗ​ នឹង​ទទួល​បាន​ថវិកា​ចំនួន​ ១៦ ​ម៉ឺន​រៀល​តែមួយ​ដង​គត់​ តាម​ប្រព័ន្ធ​ធនាគារ​ឯកទេស​វីង​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម