Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ ម៉ែន សំអន ៖ ដាច់ខាត​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​មាត់ច្រក​ព្រំដែន​ចំពោះ​អ្នកដំណើរ​ទាំង​អស់​ដែល​ឆ្លង​ចូល​មក កម្ពុជា​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​ថា « ផ្អែក​តាម​សភាពការណ៍​ នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ ​បម្លែង​ថ្មី​ប្រភេទ​ Delta​ មាន​វត្ត​មាននៅ​កម្ពុជា​តាមរយៈ​ការនាំ​ចូល​ពី​តាម​បណ្ដា​ច្រក​ព្រំដែន​នានា​។ ​ដើម្បី​បង្កើត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ បម្លែង​ខ្លួន​ថ្មី​នេះ​ចូលក្នុង​សហគមន៍​ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ សូម​ធ្វើ​ការណែនាំ​ដល់​អភិបាល​រាជធានី-​ខេត្ត​ ត្រូវអនុវត្ត​វិធានការ​ចត្តាឡីស័ក​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មាត់ច្រក​ព្រំដែន​ចំពោះ​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លង​ចូលមកក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​ធ្វើការ​ដឹកជញ្ជូន​ដើម្បី​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ភូមិ​/ឃុំ​ទៀត​ទេ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ចុះ​ផ្តល់​ស្បៀង និង ​របស់​ប្រើប្រាស់​ជូន​ដល់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង ស្នងការដ្ឋាន​នគរបាល នៃ​ខេត្ត​ស្វាយរៀង ​កាលី​ល្ងាច​ម្សិលមិញ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់ ឯកឧត្ដម លោកជំទាវ ដែល​បាន​ចូលរួម​នា​ពេល​នេះ ដោយ​ក្តី​នឹក​រលឹក។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្ត ក៏ដូចជា​កង​កម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ បាន​យកចិត្តទុកដាក់​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​របស់ខ្លួន​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ជាពិសេស​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ លោកជំទាវ​ ក៏បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ ត្រូវ​បន្ត​ពង្រឹង​ការ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​គ្រប់គ្រង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ចំណាកស្រុក បាន​វិល​ត្រឡប់​ចូលមក​កាន់​ខេត្ត​វិញ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ព្រំដែន​ស្វាយរៀង​ នៃ​ប្រទេស​កម្ពុជា និង​វៀត​ណាម ដោយ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​វិធានការ​ចត្តាឡីស័ក​តាម​បណ្តា​ច្រកព្រំដែន និង​ការ​ពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូវីដ​១៩ បំប្លែង​ថ្មី​ប្រភេទ (​ដែល​តា​) នៅ​ក្នុង​សហគមន៍។​

​នា​ឱកាស​នោះ​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង ​អធិការកិច្ច និង ​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយ​រៀង ​បាន​នាំ​អំណោយ​ដែល​បាន​ផ្តល់​ជូន​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង ស្នងការដ្ឋាន​នគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង ​៨ នៃ​ខេត្ត​ស្វាយរៀង ​រួមមាន ៖ អង្ករ ១​ តោន ,​ត្រីខ​កំប៉ុង ៥ ​កេស​ធំ , ​មី ២ ​កេស​ធំ ,ម៉ាស់ ២.៥០០ ​ម៉ាស់ ,អាល់កុល ១​ កាន និង ​ថវិកា ៣​ លាន​រៀល​ផង​ដែរ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម