Connect with us

ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ឈានដល់យកពូថៅកាប់សម្លាប់ស្រ្តីវ័យ៧៤ឆ្នាំ ដោយសារទំនាស់ព្រំដីជាប់គ្នា

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ គ្រាន់តែរឿងទំនាស់ដីព្រំជាប់គ្នាបន្តិចបន្ទួចសោះ​ បុរសវ័យចំណាស់ម្នាក់​ឈានដល់យកពូថៅកាប់សម្លាប់យ៉ាងសាហាវ ធ្វើឱ្យស្រ្តីម្នាក់ស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួន​បាត់ស្រមោល នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ចំណែកជនដៃដល​មានឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១០០ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឱ្យដឹងបន្តទៀតថា មុនពេល​កើតហេតុនោះ ឈ្មោះ យ៉ែត ឡាវិនណា អាយុ៨ឆ្នាំ ត្រូវជាចៅជនរងគ្រោះបានដេកនៅលើអង្រឹង ចំណែកយាយរបស់ខ្លួនដេកលើឥដ្ឋការ៉ូនៅក្រោមផ្ទះជាមួយគ្នា។ ពេលនោះលោកយាយរបស់ខ្លួន​បានដេកលង់លក់ ចំណែកខ្លួនដេកមិនទាន់លក់ទេ ស្របពេលនោះឃើញជនដៃដល់បានកាន់ពូថៅដើរចូលតាមទ្វារមុខផ្ទះដែលមិនបានបិទ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើយាយរបស់ខ្លួនត្រូវចំក្បាល​លឺសូរភូសៗ ចំនួន៤ពូថៅ ស្លាប់នៅនឹងកន្លែង។

ពេលឃើញដូច្នោះ ចៅបានស្ទុះក្រោកពីលើអង្រឹង​រត់មកក្រោយផ្ទះគេចខ្លួន ព្រោះខ្លាចជនដៃដល់កាប់បន្តទៀត។ ក្រោយពីធ្វើសកម្មភាពហើយ ជនដៃ​ដល់​បានរត់គេចខ្លួន។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឱ្យដឹងទៀតថា ឆ្លង​តាម​ការ​ស្រាវជ្រាវ ជនរងគ្រោះ និងជនដៃដល់ធ្លាប់មានទំនាស់គ្នាពីរឿងព្រំដីជាប់គ្នាកន្លងមក។ ​ពេលនេះកម្លាំងនគរបាលស្រុកកំពុងស្វែងរកចាប់មុខសញ្ញាជនល្មើសដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម