Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ប្រគេន​ទៀន​ព្រះវស្សា និង​ ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​ អធិការកិច្ច ប្រគេន​ទៀន​ព្រះវស្សា និង​ ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ព្រៃ​ឆ្លាក់ ស្ថិត​ក្នុង​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង កាលពី​រសៀល​ថ្ងៃ​សៅរ៍ ២ ​រោច ខែ​បឋមា​សាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​ ២៦ ខែ​មិថុនា ឆ្នាំ​ ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យ​ចូល​ព្រះវស្សា គឺជា​បុណ្យ​មាន​មក​តាម​ផ្លូវ​ព្រះពុទ្ធសាសនា ដែល​សាវ័ក​ផ្នែក​បព្វជិត តែង​ចូល​វស្សា តាម​ពុទ្ធានុញ្ញាត​អស់​រយៈពេល ៣​ ខែ (​មួយ​ត្រៃមាស​) ក្នុង​វស្សានរដូវ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​។ ចំណែក​ឯ​ពុទ្ធបរិស័ទ​ជា​ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏​នាំគ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះ​ដែរ ជាពិសេស គឺ​ចាត់ចែង​វស្សិក​សាដក (​សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង​) ដែល​និយម​ហៅថា សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប និង​ ភេសជ្ជ មួយ​ចំនួន​ទៀត​តាម​លទ្ធភាព។ ពាក្យ​ថា វស្សា មក​អំពី​ពាក្យ​បាលី​ថា វ​ស្ស ប្រែ​ថា​ភ្លៀង ឬ​រដូវភ្លៀង ដែល​មាន​កំណត់​រយៈពេល ៤​ ខែ គឺ​រាប់ ពីថ្ងៃ ១​ រោច ខែ​អាសាឍ រហូតដល់​ថ្ងៃ ១៥ ​កើត ខែកត្តិក រយៈ​ពេល​នោះ​ឯង ហៅថា​វស្សានរដូវ។​

​ចំពោះ ទេយ្យទាន គ្រឿង​ឧបភោគ​បរិភោគ ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ​រួមមាន ៖ បច្ច័យ ១​ លាន​រៀល បូករួម ទៀន​ព្រះវស្សា​ធំ ១ ​គូ, ទឹកបរិសុទ្ធ ៥ ​កេស ,ទឹកក្រូច ៥ ​កេស ,អង្ករ ១០០ គីឡូក្រាម ​, មី ៥ ​កេស​ ,ទឹកដោះគោ ​១​ កេស ,ស្ករស ១០​ គីឡូក្រាម ,ទឹកត្រី​ ១២ ​ដប ,ប៊ីចេង ២ ​គីឡូក្រាម ,ខ្ទឹមស ២​ គីឡូក្រាម ,ទៀន​តូច ២ ​ដុំ ,ធូប ១ ​ដុំ ,ម៉ាស់ ២​ ប្រអប់, អាល់កុល ១ ​កាន, នំអន្សម ១ ​កន្ត្រក និង ​ផ្លែឈើ ១ ​កន្ត្រក ផងដែរ​៕

អត្ថបទ ៖ ​វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម