Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិប្រកាសឱ្យពលរដ្ឋចាក់វ៉ាក់សាំងដូសទី២រួចនៅ៦ខណ្ឌនេះ មកយកប័ណ្ណចាក់វ៉ាក់សាំង

បានផុស

នៅ

ភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រសួងការពារជាតិណែនាំដល់ប្រជាពលរដ្ឋចំនួន៦ខណ្ឌ នៅរាជធានីដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២រួចហើយ តែពុំទាន់បានទទួលបានប័ណ្ណចាក់វ៉ាក់សាំងនៅឡើយ សូមអញ្ជើញមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួការពារជាតិដោយអត់បង់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងស្ដីពីការចែកប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ ក្រសួងការពារជាតិជូនប្រជាពលរដ្ឋចំនួន៦ខណ្ឌ នៅរាជធានីភ្នំពេញ ចុះថ្ងៃទី២៧ មិថុនាបានឱ្យដឹងថា ការទទួលយកប័ណ្ណចាក់វ៉ាក់សាំងនេះបងប្អូនត្រូវភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងផ្ទាល់ខ្លួន និងធ្វើការទំនាក់ទំនងជាមួយកងឯកភាពនៃកងយុទ្ធពលខេមរភូមិន្ទដែលទទួលខុសត្រូវ និងទទួលបន្ទុកចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅមូលដ្ឋានសង្កាត់ចំនួន៤៧ និងខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់រហូតដល់ចប់ជាស្ថាពរ។

សេចក្តីជួនដំណឹងដដែលបានបន្តទៀតថា ប្រជាពលរដ្ឋខណ្ឌទាំង៦ដែលត្រូវមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នោះរួមមាន ខណ្ឌមានជ័យមាន៧សង្កាត់ ខណ្ឌកំបូលមាន៧សង្កាត់ ខណ្ឌដង្កោមាន១២សង្កាត់ ខណ្ឌឫស្សីកែវមាន៣សង្កាត់ ខណ្ឌទួលគោកមាន១០សង្កាត់ និងខណ្ឌពោធិសែនជ័យមាន៧សង្កាត់។

បើតាមលោក វរសេនីត្រី សាន សំអុល ដែលជាអ្នកចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៧ មិថុនានេះថា ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងដូសទី២ នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ អាចធ្វើការពិនិត្យមើលឈ្មោះរបស់ខ្លួននៅលើផេកហ្វេប៊ុកផ្លូវការរបស់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក។

លោក បានបន្តទៀតថា នៅពេលឃើញឈ្មោះរបស់ខ្លួនហើយ ត្រូវកត់លេខរៀងដើម្បីឱ្យក្រុមការងារងាយស្រួលឆែករកប័ណ្ណ ព្រោះចំនួនអ្នកចាក់មានច្រើន។ ប៉ុន្តែចំពោះអ្នកដែលមិនទាន់មានឈ្មោះនៅក្នុងបញ្ជីទេ សូមរង់ចាំសិនរហូតទាល់តែមានឈ្មោះបង្ហោះនៅនៅលើផេកហ្វេប៊ុករបស់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ទើបអាចទៅបើកប័ណ្ណបាន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងដំណើរចាក់វ៉ាក់សាំងដូសទី២ជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៣ដែលនៅសល់ចុងក្រោយគេគឺ ខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វាដែលគ្រោងនឹបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម