Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានិត វាយតម្លៃខ្ពស់ចំពោះខេត្តបន្ទាយមានជ័យ ក្នុងការគ្រប់គ្រងពលករ និងការទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

បន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក​ស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូល​ប្រទេស និងការធ្វើចត្តាឡីស័ក បាន​វាយ​តម្លៃ​ខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការគ្រប់គ្រងពលករ និងការទប់ស្កាត់​ការរាលដាលជំងឺកូវីដ-១៩ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅបរិវេណច្រកទ្វារអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ានិត និងប្រតិភូអនុគណៈកម្មាការ បានអញ្ជើញពិនិត្យមើលទីតាំងនៃការ​គ្រប់គ្រង ការពិនិត្យយកសំណាកបងប្អូនពលករ ដែលក្រុមការងារចម្រុះខេត្តបាននឹងកំពុង​បំពេញ​​បេសកកម្មការងារ ដើម្បីប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩។

ក្រោយ​អញ្ជើញ​ពិនិត្យមើល បានបន្តកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ជាគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងពិនិត្យលើ​ស្ថានភាព​ជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាម​ច្រក​ទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ឱ្យខាងតែ​បាន​នូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូន លោក ហ៊ុន ម៉ានិត និងប្រតិភូអនុកម្មាការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ពីដំណើរការរួម​នៃ​ការអនុវត្តការងាររបស់ខេត្តកន្លងមក កិច្ចការងារចំពោះមុខ និងបញ្ហាប្រឈមមួយចំនួន។

ក្រោយពីបានស្ដាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តរួច លោក ហ៊ុន ម៉ានិត ក៏បាន​កោត​សរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

បន្ទាប់មកលោកបានលើកជាអនុសាសន៍មួយចំនួន​ជូន​រដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធាន​ការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោល​ការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើ​ចត្តាឡីស័ក​នៅ​នឹង​កន្លែង។

ក្នុងនោះលោក ហ៊ុន ម៉ានិត ក៏បានស្នើឱ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធ​នឹង​តម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិ​ដើម្បី​ជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម