Connect with us

ព័ត៌មានជាតិ

ផ្ទះ​លក់​អាយកូម​ យីហោ សប ២ ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

បានផុស

នៅ

រាជធានីភ្នំពេញៈ អគ្គិភ័យ មួយបានឆាប់ឆេះ ផ្ទះប្រជាពលរដ្ឋ២ខ្នងយ៉ាង សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ កាលពី វេលា ម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះលេខ៩៧ ផ្លូវ លេខ៤៣២នៅ ក្នុង សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ ឈ្មោះ ឈ្មោះ: សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ33ឆាំ្ន មុខរបរ: អាជីវករលក់ និងវិទ្យុទាក់ទង ។

ផ្ទះខាងលេីប្រភេទសំណង់ៈ ថ្មបេតុងប្រក់សង័្កសីទំហំ 08ម៉ែត្រនិងបណ្តោយ28ម៉ែត្រ។
ខូចខាតសំភារះ :ឆេះ ជាន់ផ្ទាល់ដីអស់ទាំងស្រុង រួមទាំងឆេះសម្ភាឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប្រជាពលរដ្ឋ បាន ប្រាប់ឱ្យ ដឹងថា មុនពេលកេីតគេបានឃេីញអណ្ដាតភ្លើង ឆាបឆេះ ចេញពី ក្នុងផ្ទះខាងលេីយ៉ាង សន្ធោសន្ធៅ បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល ដល់ផ្ទះ ជាប់ គ្នា ក៏មាន ការរត់ ចេញពី មកក្រៅនិង ទាក់ទងទៅសមត្ថកិច្ច ចុះមក អន្តរាគមន៍ ហៅ រថយន្ត ពន្លត់អគ្គិភ័យ ចុះមក កន្លែងកើតហេតុ ជាច្រើន គ្រឿង ផងដែរ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្កការគ្រោះអគ្គិភ័យខាងលេីប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការគ្រោះអគ្គិភ័យ: ចំនួន 12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 24ឡាន ស្មេីនឹង 96ម៉ែត្រគូប ។
រថយន្តក្រសួងមហាផ្ទៃចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡានសើ្មនឹង 24ម៉ែត្រគូប។
រថយន្តOCICកោះពេជ្រចំនួន02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡានសើ្មនឹង12 ម៉ែត្រគូប។
រថយន្តផ្សារទំនើបអូឡាំព្យាចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន សើ្មនឹង 12ម៉ែត្រគូប។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 01ឡានសើ្មនឹង06 ម៉ែត្រគូប។
សមត្ថកិច្ចបានបន្តថាការគ្រប់គ្រងទាំងស្រុងនៅម៉ោង 18:40នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល ៕

អត្ថបទ ៖ ដោយសុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម