Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសស្រី ៤ នាក់លង់ទឹកស្ទឹង ស្លាប់ម្នាក់ សង្គ្រោះរួចជីវិត ៣នាក់

បានផុស

នៅ


ក្មេងស្រី១នាក់បានស្លាប់ដោយសារលង់ទឹកចំណែកក្មេង៣នាក់ទៀតជួយសង្គ្រោះបាន ខណៈអ្នកទាំង៤ បានទៅតាមឪពុកមារាវគ្រុំក្នុងស្ទឹងហើយក៏លង់ទឹក។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចខាងកើតឈៀងខាងជើងចំងាយ៣០០ម៉ែត្រ ពីភូមិចារ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះធៀម ចរិយា ភេទស្រី អាយុ៩ឆ្នាំ មានឪពុកឈ្មោះសូ ប៊ុនថនអាយុ៤០ឆ្នាំនិងម្តាយឈ្មោះអៀ សុខូវ អាយុ៣៦ឆ្នាំ នៅភូមិសំពៅលូន ឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯកមាស ប្ញទ្ធីបានឲ្យដឹងបន្តថាមុនពេលកើតហេតុមាន ក្មេង៤នាក់ស្រីចំនួន៣នាក់ជាបងប្អូនបានទៅរាវគ្រំជាមួយ ឈ្មោះអៀ តុង វឿ ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិចារ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវជាឪពុកមារក្នុងស្ទឹងចម្ងាយពីភូមិប្រហែល៣០០ម៉ែត្រ ក្នុងនោះមានឈ្មោះធៀម ចរិយា ស្លាប់ ក្មេងប្រុសឈ្មោះធៀម វាស​នា អាយុ៥ឆ្នាំជាប្អូនបង្កើត ៣ឈ្មោះវី វិជ្ជរ៉ា ភេទស្រីអាយុ៩ឆ្នាំ ៤ឈ្មោះវី វិសម័យ ភេទស្រីអាយុ៧ឆ្នាំ បងប្អូនបង្កើតរបស់ឈ្មោះវី វិជ្ជរ៉ា។

សមត្ថកិច្ចបានរៀបរាប់ដំណើររឿងបញញជាក់ថា នៅវេលាម៉ោងប្រហែល៣រសៀលឪពុកមាបានយកឆ្នាំងធំមួយទៅរាវគ្រុំនៅក្នុងស្ទឹងខាងកើតភូមិ ហើយក្មេងៗទាំង៤នាក់បានរត់តាមទៅជាមួយពេលកំពុងរាវគ្រុំពួកក្មេងៗទាំងនោះក៏បានចុះមុជទឹកលេងនិងជួយរាវគ្រុំខ្លួន ក្រោយមកខ្លួនបានឆ្លងទៅរាវគ្រុំនៅកន្លែងផ្សេងទៀត ដោយពួកក្មេងៗទាំងនោះក៏ឆ្លងទៅជាមួយខ្លួនដែរ ដោយឆ្លងទឹកជ្រៅ ខ្លះក៏តោងឆ្នាំងខ្លះទៀតជិះកខ្លួន ពេលរាវគ្រុំបានមួយសន្ទុះធំ ក៏នាំគ្នាហែលឆ្លងមកវិញដោយពួកក្មេងៗហែលតោងឆ្នាំងនៅក្បែរខ្លួនពេលមកដល់កណ្ដាលស្ទឹងក៏លិចឆ្នាំងដាក់គ្រុំ លិចក្មេង៣នាក់ជួយស្រង់បានចំណែកក្មេងរងគ្រោះលិចទៅទឹកជ្រៅបាត់មិនអាចជួយបានស្របពេលនោះបានមកហៅបងប្អូនក្នុងភូមិឲ្យទៅជួយមុជរកនៅវេលាម៉ោង៥ល្ងាចទើបរកសពឃើញដោសារក្មេងនោះនៅសភាពទន់ ឪពុកម្តាយក្មេងរងគ្រោះ បានដឹកតាមម៉ូតូទៅមណ្ឌលសុខភាពពេទ្យបានប្រាប់ថាក្មេងនោះស្លាប់បាត់ហើយដឹកយកមកផ្ទះវិញ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថាឆ្លងតាមការត្រួតពិនិត្យរបស់ក្រុមការងារជំនាញបានសន្និដ្ឋានថាឈ្មោះធៀម ចរិយាពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។សពត្រូវបានប្រគល់ឲ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យ ៕ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម