Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ

បានផុស

នៅ

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលបានបញ្ជាទិញចំនួន ១លានដូសទៀតពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដែលធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១១លានដូសហើយ សម្រាប់ចាក់ជួនដល់ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី ២៦ខែ មិថុនា ក្នុងឱកាសអញ្ចើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ១ លានដូស ឯកឧត្តម  វង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា  តាមការគ្រោងទុកវ៉ាក់សាំងចំនួន២០ លានដូស នឹងត្រូវបានដឹកមកដល់កម្ពុជាគ្រប់ចំនួននៅត្រឹមខែសីហាខាងមុខនេះ ហើយ​ក្នុងអំឡុងពេលខែតុលាឬខែវិច្ឆិកាអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​បាន​ចំនួន ១០លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១១ ០២៤ ០០០ដូស ក្នុងនោះវ៉ាក់សាំងកូវីលសែលរបស់អាស្ត្រាហ្សេណេកាចំនួន ៣២៤០០០ដូស វ៉ាក់សាំង ស៊ីណូហ្វាមចំនួន៣លាន២សែនដូសក្នុងនោះ២លាន២សែនដូសជាជំនួយរបស់ចិននិង១លានដូសទិញពីចិន។ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន៧លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញពីចិន រួមទាំង១លានដូសដែលមកដល់ព្រឹកនេះផង។

ចំណែក៩លានដូសទៀត នឹងមកដល់ជាបន្តបន្ទាប់គឺនៅខែកក្កដានឹងមកដល់៥លានដូសនិងខែសីហាមក​ដល់​៤លាន​ដូស​ទៀត ។

ឯកឧត្តម វង្ស៊ី វិសុទ្ធ បានបញ្ជាក់ថា ក្នុងចំណោម២០លានដូសនោះរាជរដ្ឋាភិបាលបានញ្ជាទិញវ៉ាក់សាំងចំនួន​១៧លាន​៤សែន​៧ម៉ឺន៦ពាន់ដូសពីរដ្ឋាភិបាលចិន ដោយចំណាយថវិកាប្រមាណ ១៧០ លានដុល្លារអាមេរិក

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ១៩ដល់ពលរដ្ឋបានចំនួន​៣៩៥៥០៣៣​នាក់​ស្មើនឹង៣៩.៥៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ១០លាននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម