Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កោះកុង ចេញ​សេចក្តី​បដិសេធ​ រាល់​ការទិញលក់​ដីធ្លី​ស៊ីញេ៉ត្រឹម​ឃុំស្រុកនៅ​តំបន់​​ការពារ​ធម្មជាតិ

បានផុស

នៅ

អភិបាល​ខេត្តកោះកុង លោកជំទាវ មិថុនា ភូថង ​បាន​ចេញ​សេចក្តីណែនាំ​​ដល់​អភិបាលស្រុក​សង្កាត់ ឲ្យ​បញ្ឈប់ជាបន្ទាន់ និងមោឃភាព​រាល់ការចុះហត្ថលេខា​ ឬការបញ្ជាក់ទទួលស្គាល់លើលិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិត​ទិញលក់ដីរដ្ឋ និង​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញទីតាំង​ដែលធ្វើឡើងនៅ​តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លិខិត​ដែល​ហត្ថលេខាដោយ​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការចុះហត្ថលបញ្ជាក់ទទួលស្គាល់លិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិត​ទិញ​លក់​ដីរដ្ឋស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈខ្លះ គឺជាទង្វើខុសច្បាប់។

រដ្ឋបាលខេត្តស្នើឲ្យលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចាត់​វិធានការឱ្យបានម៉ឺងម៉ាត់ ដោយ​ត្រូវបដិសេធ​មោឃភាព លិខិត​និងឯកសារទាំងឡាយណាដែលមាន​ពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធទាំងឡាយលើដីធ្លី​ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងបៀងអភិរក្សជីវៈចម្រុះដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខា​នា​ពេលកន្លងមក។

រដ្ឋបាលឃុំ សង្កាត់ ត្រូវ​បញ្ឈប់ជាបន្ទាន់នូវរាល់ការចុះហត្ថលេខា​បញ្ជាក់លើខិតសុំកាន់កាប់ ប្រើប្រាស់ដី ផ្ទេរសិទ្ធិទិញលក់ ហើយ​នឹង​ត្រូវ​ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ សង្កាត់ នៅតែបន្តចុះហត្ថលេខា​បញ្ជាក់​លើ​​លិខិត​ផ្ទេរសិទ្ធិ​ពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម