Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអគ្គមេបញ្ជាការកងទ័ពជួយរកយុត្តិធម៌ ដោយសំអាងថា មានទាហានជើង​ទឹក រំលោភយកដី

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ បានស្នើសុំនាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព ជួយរកយុត្តិធម៌ ដោយសំអាងថា ត្រូវបាន​លោក​វរនាវីឯក អឿ សារឿន នាយទាហាននៅមូលដ្ឋានរាម ខេត្តព្រះសីហនុ បានរំលោភកាន់​កាប់​ដី​​របស់គាត់ចំនួនជាង៤ហិតតា មានទីតាំងស្ថិតនៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទិញ និងទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវ ប៉ុន្តែលោក​វរនាវីឯក អឿ សារឿន បានអះអាងថា លោកមិនបានយកដីពលរដ្ឋទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង សុភារី ដែលបានដាក់ជូននាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ដីរបស់លោកស្រី បានទិញពីឈ្មោះ ឈឹម សារិន, ជិន គឹមហៃ, កែវ សម្បត្តិ, ស្វាយ ឡា, ដុំ ផូ, សៅ សុខុម, នីន សុកគឿន និងដួង សុខា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៨  ដែលមានជាង​៤ហិតតា ហើយបានផ្ទេរសិទ្ធិកាន់កាប់ ដោយមានការទទួលស្គាល់ ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៨ រហូតមក។ ទើបតែក្នុងអំឡុង ឆ្នាំ២០១៩ លោកវរនាវីឯក អឿ សារឿន បានចាប់ផ្ដើមរំលោភយកបន្តិចម្ដងៗរហូតឈានដល់បានធ្វើការដកចេញនូវបង្គោលរបង រួចធ្វើរបងថ្មថ្មីព័ទ្ធយកដីរបស់គាត់ និងកាន់កាប់ដោយខុសច្បាប់។

ពាក្យបណ្ដឹងដដែល រៀបរាប់ទៀតថា “ការកាន់កាប់ដីរបស់នាងខ្ញុំ ដោយរំលោភបំពានបែបនេះ ធ្វើឱ្យរូបនាងខ្ញុំមិនអាច ទទួលយកបានឡើយ និងមិនមានភាពយុត្តធម៌ទាល់តែសោះចំពោះរូបខ្ញុំ ដោយបុគ្គល អឿ សារឿន គាត់តែងតែប្រើពាក្យពេចន៍មិនសមរម្យ ប្រមាថមាក់ងាយ គំរាម​កំហែងថា នឹងចាប់រូបនាងខ្ញុំដាក់គុកទៀតផង។ ពាក់ព័ន្ធនឹងករណីខាងលើនេះ នាងខ្ញុំសូមស្នើដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ មេត្តាជួយស្វែង រកដំណោះស្រាយ និងផ្តល់​ភាពយុត្តិធម៌ដល់នាងខ្ញុំ ដោយសេចក្ដីអនុគ្រោះ”។

ទាក់ទងបញ្ហា ចោទប្រកាន់ខាងលើ  អ្នកយកព័ត៌មានយើងមិនមិនទាន់អាចស្វែងរក​ការ​បញ្ជាក់​ពី​លោកវរនាវីឯក អឿ សារឿន បាននៅឡើយទេ ដោយសារគ្មានប្រភពអាចទំនាក់ទំនងបាន ប៉ុន្តែ​បើ​យោងតាមការផ្សាយរបស់ Pheng Vannak News  នាពេលកន្លងមក លោកវរនាវីឯក អឿ សារឿន បានលើកឡើងថា លោកមិនបានយកដីពលរដ្ឋទេ តែដីនោះ គឺខាងបរិស្ថាន បាន​ប្រគល់​មកឱ្យអង្គភាពកងទ័ព៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម