Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តក្រចេះ បិទ​ភោជនីយដ្ឋាន​មួយ​កន្លែង​ ក្រោយ​រក​ឃើញ​បុគ្គលិក​២៨​នាក់​ឆ្លង​នូវ​កូ​វីដ​-១៩

បានផុស

នៅ

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ចុះ​ត្រួតពិនិត្យ និង​បិទ​ទីតាំង​ភោជនីយដ្ឋាន​ដាយ​មិន​រី​វើ​ផាប់​ជា​បណ្ដោះអាសន្ន ក្រោយ​រក​ឃើញ​ថា​ មាន​បុគ្គលិក​ប្រុស ស្រី​នៅ​ទីនោះ​បាន​ឆ្លង​នូវ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលខេត្ត​បានឱ្យដឹងថា ​ភោជនីយដ្ឋាន​នេះ ឋិត​នៅ​កណ្ដាល​ក្រុង​ក្រចេះ ក្បែរ​នឹង​មន្ទីរពេទ្យបង្អែក​ខេត្ត ក្រោយពី​ក្រុមគ្រូពេទ្យ បាន​យក​សំណាក​ហើយ​ធ្វើតេស្ត​រហ័ស​ទៅលើ​បុគ្គលិក ធ្វើការ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​នេះ ជា​លទ្ធផល​រកឃើញ​អ្នក​ផ្ទុក​នូវ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៨ ស្រី​២០​នាក់​ក្នុងចំណោម​បុគ្គលិក​សរុប​ ដែល​ពាក់ព័ន្ធ​បានធ្វើ​តេ​ស្ក ចំនួន​៣៥​នាក់​ក្រោយពី​រកឃើញថា ​មាន​អ្នក​មក​ហូបចុក នៅ​ទីនេះ ហើយ​មាន​មាន​ផ្ទុក​នូវ​វីរុស​កូ​វីដ​-១៩ ​ហើយ​បាន​ចម្លង​ទៅដល់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ​។

​លោកអភិបាលខេត្ត​ក្រចេះ បានធ្វើ​ណែនាំ​ដល់​ម្ចាស់​ហាង និង​បុគ្គលិក ដទៃទៀត​ដែល​បានធ្វើ​តេស្ត​រហ័ស​រក​វិ​រុស​កូ​វីដ​-១៩​ ហើយ​តែ​អវិជ្ជមាន​ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅទីនេះ​តែម្តង ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ទៅខាង​ក្រៅ​ជាដាច់ខាត ដើម្បី​រក្សា​សុវត្ថិភាព​។

លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា «​ជាគោលការណ៍​បន្ត យើង​ស្រាវជ្រាវ​ស្វែងរក​តាមដាន​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដែល​បានមក​ហូបចុក នៅក្នុង​រមណីយដ្ឋាន​ដាយ​មិន​រី​វើ​ផាប់​ខាងលើនេះ​កាលពី​អំឡុង​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​។ ជាមួយគ្នា​នោះដែរ អាជ្ញា​ធរមាន​សមត្ថកិច្ច​យើង​បានធ្វើ​ការបិទផ្លូវ​ជួរ​មាត់ទន្លេ នៅ​ជុំវិញ​បរិវេណ​ភោជនីយដ្ឋាន​ខាងលើនេះ និង​បាន​ណែនាំ​ដល់​ម្ចាស់​តូប ហាង លក់​អាហារ​ហូបចុក​មួយចំនួនទៀត នៅក្បែរ​ទីតាំង រមណី​ដ្ឋា​ន​ដែល​ផ្ទុះ​ជំងឺ​នេះ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជានិច្ច​»​។

​គួរ​បញ្ជាក់ថា គិត​មកដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​ខេត្តក្រចេះ រកឃើញ​អ្នក​ផ្ទុក​នូវ​វីរុស​កូ​វីដ​-១៩ ចំនួន​៥៥​ករណី ជាសះស្បើយ​ចំនួន​១៥​នាក់ ស្លាប់​១​នាក់ បច្ចុប្បន្ន​នៅសល់ ចំនួន​៣៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម