Connect with us

ព័ត៌មានជាតិ

ផ្ផ្ទុះ​ឆ្លង​កូវីដ​ខ្លាំង អាជ្ញាធរ​ចុះ​បិទ​ខ្ទប់​ទីតាំង​អាជីវកម្ម​ និង​ផ្ទះ​ពលរដ្ឋ​សរុប ១០ កន្លែង​ក្នុង​ក្រុង​សិរីសោភ័ណ

បានផុស

នៅ

លោក អ៊ុំ ​រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ ហ៊ឹល​ រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ អម​ដំណើរ​ដោយ លោក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ លោក​ យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ និង​មន្ត្រី​ក្រោមឪវ៉ាទ​ជា​ច្រើ​នាក់​ទៀត ​បាន​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​ប្រុស ស្រី​ក្នុង​ក្រុង​សិរីសោភ័ណ ​នៅ​យប់ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយមាន​ករណី​ផ្ទុះ​ជំងឺកូ​វីដ​-១៩ ដែល​មាន​អ្នកពាក់ព័ន្ធ​១៤១​នាក់​ បាន​យក​សំណាក់​ទៅពិនិត្យ​ រកឃើញ វិជ្ជ​មាន​កូ​វីដ​.១៩​ ចំនួន៧៧​នាក់​ អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ចំនួន​៨៤​នាក់​ក្នុងនោះ​បានធ្វើការ​បិត​ទី​តាំង​សណ្ឋាគារ ​រុងរឿង កន្លែង​ជួសជុល​រថយន្ត​២​ និង​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ផ្ទុះ​កូ​វីដ១៩​ខ្លាំង​ក្នុង​ក្រុង​សិរីសោភ័ណ​ មក អាជ្ញាធរខេត្ត បានធ្វើការ​ផ្សព្វផ្សាយ​បន្ទាន់​មួយ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ ពាក់ព័ន្ធ​ផ្ទាល់​ ឬ​ប្រយោល និង​អ្នក​វិជ្ជមាន​កូ​វីដ​១៩ យក​សំណាក​វិភាគ រក​មេរោគ​កូ​វីដ​១៩​ នៅ​កន្លែង​បានកំណត់​។

​គួរបញ្ជាក់ថា​ ថ្ងៃទី​២៧ ខែមិថុនា​ឆ្នាំ២០២១​នេះ មេរោគ​កូ​វីដ១៩ ផ្ទុះ​ចេញពី​សណ្ឋាគារ​ និង​ហាង​ខារ៉ាអូខេ​ រុងរឿង កន្លែង​ជួសជុល​រថយន្ត២​កន្លែង និង​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​។​ ក្នុងស្ថានភាព​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​រដ្ឋបាលខេត្ត​បាន​ជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់​ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូ​វីដ១៩ ប្រញាប់​ធ្វើចត្តាឡីស័កតាមផ្ទះ​ក្នុង​ក្រុមគ្រួសាររៀងៗខ្លួន រយៈពេល១៤​ថ្ងៃ​ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃនោះទេ​។​ក្នុង​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ ក្នុងករណី​បុគ្គល​ណា​មិនអនុវត្តកាតព្វកិច្ច ល្មើស​នឹង​វិធាន​សុខាភិបាល នឹងត្រូវ​ពិន័យ​អន្តរកាល ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ​។​

រដ្ឋបាលខេត្តបន្ទាយមានជ័យ​សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់និង​ចូលរួម​អនុអនុវត្ត​យ៉ាង​យកចិត្តទុកដាក់​និងអនុវត្តនូវវិធានការ ការពារ របស់រាជរដ្ឋាភិបាល និងតាម​ការណែ​នាំរបស់ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម