Connect with us

ព័ត៌មានជាតិ

កម្មវិធីប្រកាសចូលកាន់តំណែងរបស់ប្រធាន គ.ជ.ប ថ្មី ត្រូវបានកែប្រែ

បានផុស

នៅ

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ “កម្ពុជាថ្មី” នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រកាស​ចូល​កាន់​តំណែងរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្មី ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នោះ នឹងត្រូវកែប្រែដោយប្ដូរមករៀបចំនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះវិញ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជ​វាំង និងមានការអញ្ជើញចូលរួមពីសមាជិក គ.ជ.ប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា បានបញ្ជាក់ថា៖ “ការលើកថ្ងៃយកថ្ងៃទី០១ ខែកក្កដា ដើម្បីរៀបចំពិធីប្រកាសចូលកាន់ដំណែង ប្រធាន គ.ជ.ប នេះ គ្រាន់តែជាការគ្រោងទុកទេ។ ប៉ុន្តែសេចក្ដីសម្រេចចុងក្រោយជាផ្លូវការ សម្រេចយកថ្ងៃទី៣០ ខែមិថុនានេះ ជាថ្ងៃរៀបចំពិធីប្រកាសចូលកាន់ដំណែង ប្រធាន គ.ជ.ប ថ្មី”។

បើតាមលោក សោម សូរីដា ពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានថ្មី គ.ជ.ប នេះ អ្នកដែល​ត្រូវ​ចូលរួម គឺនឹងត្រូវមានការធ្វើតេស្តមុននឹងចូលកម្មវិធីផងដែរ ដើម្បីជៀសវាងមានបញ្ហាផ្សេងៗ គឺការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីររូប (លោក ប្រាជ្ញ ចន្ទ និង លោក ការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើជាបេក្ខភាពប្រធាន គ.ជ.ប ទៅ កាន់រដ្ឋសភា ហើយរដ្ឋសភាបានបោះឆ្នោតសម្រេចជ្រើសរើសយកលោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សភាពេញអង្គបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយលោក ប្រាជ្ញ ចន្ទ ទទួលបានសំឡេងយល់ព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ហើយលោកបានស្បថចូលកាន់តំណែង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងព្រះបរមរាជវាំង។

លោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា​ជាណា​ចក្រ​កម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានលាលែងដោយសារ​បញ្ហា​សុខភាព។

លោក ប្រាជ្ញ ច័ន្ទ  ត្រូវបានគេស្គាល់ថា ជាអតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្ត​ត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាង រាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។

លោកធ្លាប់កាន់តំណែងជាអភិបាលខេត្តបាត់ដំបងចប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ ហើយនៅខែ​មករា ឆ្នាំ២០០១៤ លោកត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ នៅពេលរាជរដ្ឋាភិបាល​សម្រេច​បង្កើតខេត្តត្បូងឃ្មុំៗថ្មី ហើយរហូតដល់ខែមីនា ឆ្នាំ២០១៩ លោកត្រូវបានរដ្ឋសភាជ្រើស​តាំងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម