Connect with us

ព័ត៌មានជាតិ

ប្រធានមណ្ឌល “មែកឈើ” អំពាវនាវសុំជួយក្មេងកំព្រាជាប់ចត្តាឡីស័ក ខណៈលោកកំពុងឈឺជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ

បានផុស

នៅ


ភ្នំពេញ៖ លោក ផន ផល្លា ប្រធាន​មូលនិធិ​សប្បុរសធម៌ និងជាប្រធានមណ្ឌល​ មែកឈើ ដែលជាមណ្ឌលជួយដល់កុមារកំព្រាបានប្រកាសថា លោកបានឆ្លងកូវីដ-១៩ កម្រិត​ធ្ងន់ធ្ងរ ខណៈដែល​លោក​ពិនិត្យ​៤លើកទើបរកឃើញវិជ្ជមាន​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផ​ន ផល្លា បាន​រៀបរាប់កាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញថា៖ “ខ្ញុំបានឆ្លងកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខ្ញុំពិនិត្យលើកទី៤បានឃើញ ខ្ញុំហត់ខ្លាំងណាស់ ខ្ញុំ​ពិបាកដកដង្ហើមណាស់”​។

លោកបន្តទៀតថា៖ “​ខ្ញុំ​ទៅ​លែង​រួច​ហើយអ្នក​ទាំងអស់​គ្នា​”។
ទន្ទឹមគ្នានេះ រឿងដែលធ្វើឱ្យមហាជនកាន់តែខ្លោចចិត្តបំផុតទៀតនោះគឺ មណ្ឌល មែកឈើ កំពុងជួបបញ្ហាខ្វះខាតដោយសារវិបត្តិកូវីដ-១៩ ហើយអំឡុងពេលដែលជំងឺរបស់លោកកំពុងស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភនោះ លោកបានធ្វើការអំពាវនាវដល់សប្បុរសជន សូមជួយដល់ក្រុមកុមារកំព្រាប្រមាណជាង៨០នាក់ ដែលកំពុង​ជាប់ចត្តា​ឡី​ស័កផងដែរ។
លោក ផន ផល្លា ប្រធានមណ្ឌល​ មែកឈើ ក៏បានលើកឡើងទៀរថា៖ “ខ្ញុំសូមពឹងអ្នកទាំងអស់គ្នាផង កូនៗរបស់ខ្ញុំទាំងអស់នឹងត្រូវជាប់​ធ្វើចត្តា​ឡី​ស័ក សូមជួយដឹកអាហារទៅកាន់ពួកគេផង”។

គេឃើញមានមហាជនជាច្រើនបានសម្ដែងការកោតសរសើរចំពោះលោក ផន ផល្លា និងជូនពរលោកឆាប់ជាសះស្បើយ​ពីជំងឺនេះដើម្បីបានទៅជួយដល់កុមារជាង៨០ខាងលើ៕

គួរបញ្ជាក់ថា សប្បុរសជន និងមហាជន អាចជួយមណ្ឌលក្មេងកំព្រា មែកឈើ បានតាមរយៈ

ABA: 002138232
ACLEDA: 34410118159919
Unaccompanied Association

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម