Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំអនុញ្ញាតឲ្យដំណើរការសេវាកម្មមួយចំនួន នៅតាមគ្រឹះស្ថាន សិក្សាឯកជនឡើងវិញ

បានផុស

នៅ

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញ នូវសេវាកម្មមួយចំនួនដូចជា រថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ជាដើម នៅតាមគ្រឹះស្ថានសិក្សាឯកជន នេះបើយោងតាមលិខិតផ្ញើទៅកាន់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា  ដើម្បីឆ្លើយតប តាមតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នក អាណាព្យាបាល ក្នុងការប្រើប្រាស់សេវា រថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជា គោលការណ៍ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្លួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

បើតាមលោករដ្ឋមន្ត្រី ករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន ហើយការសម្រេចអនុញ្ញាតនូវ គឺយោងទៅលើគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៦នាក់ (ស្ត្រី ៥៨នាក់ និងបុរស ២២៨នាក់) ក្នុងនោះចំនួនអ្នកព្យា បាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៨០នាក់ (ស្មើនឹង៩៧.៩០ ភាគរយ ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០៦នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម