Connect with us

ព័ត៌មានជាតិ

ប្រភព​មួយ​ទម្លាយ​ ការ​ផ្ទុះ​ឆ្លង​កូវីដនៅ​ផ្សារ​បឹង​កេងកង

បានផុស

នៅ

បើ​តាមប្រភព​មួយ​បាន​ឲ្យ​ដឹងថា មូលហេតុនៃការឆ្លងរីករាលដាលជំងឺ​កូវីដ-១៩ នៅក្នុងផ្សារបឹងកេងកងនេះ​ មុន​ដំបូង​គឺមានបងប្អូនអាជីវករ ក្នុងផ្សារខាងលើបានមានទំនាក់ទំនងជាមួយនឹងមន្ត្រីរាជការ ធ្វើការនៅក្នុងក្រសួងមួយ ទើបឆ្លងចូល​មកក្នុងផ្សារបឹងកេងកងចំនួន៦តូប និងបង្កឱ្យមានការផ្ទុះឆ្លងរីករាលដាលរហូតដល់ប្រមាណ១០០ នាក់នៅរសៀលថ្ងៃទី ២៨មិថុនានេះ។

នៅព្រឹកមិញនេះ​ ខណៈ​ដែល​អាជីវករ​ជា​ច្រើន​កំពុង​បើក​តូប​​លក់ដូរ​ក្នង​ផ្សារ​ជា​ធម្មតា ​អាជ្ញាធរ​បាន​ចុះ​បិទ​ផ្សារ​ភ្លាមៗ និង​បរិវេណ​ជុំវិញ ក្រោយ​មាន​សេចក្តីរាយការណ៍​ការ​ផ្ទុះ​ឆ្លង​លើ​អាជីវករ​ជាច្រើន​នាក់ ហើយ​ក្រុមការងារនៃគណៈកម្មការ​ផ្សារ​បាន​សហការជាមួយ​ក្រុម​គ្រូពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យយកសំណាក​បងប្អូន​អាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារបឹងកេងកង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានឲ្យដឹងនៅរសៀលថ្ងៃទី២៨ មិថុនានេះ ក្រុមការងារនៃគណៈកម្មការផ្សារពេលនេះ កំពុងសហការជាមួយគ្រូពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យយកសំណាកបងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារទាំងអស់ដើម្បីស្វែងរកជម្ងឺកូវីដ-១៩ ។ ជាលទ្ធផលមកដល់រសៀលថ្ងៃទី២៨ មិថុនានេះ​គឺមានបងប្អូនអាជីវករប្រមាណ១០០នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ។

ទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ក្នុងចំនួននេះគឺមិនប្រាកដថា ជាអាជីវករនៅក្នុងផ្សារបឹងកេងកងទាំងអស់នោះទេ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួន ពេលគាត់ទទួលដំណឹងថា មានការពិនិត្យយកសំណាក់ក៏មកធ្វើតេស្តជាមួយនឹងក្រុមការងារដែរ។

បើ​តាម​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹងនៅរសៀលនេះថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងបិទផ្សារបឹងកេងកង ចាប់ពីថ្ងៃនេះតទៅ ហើយលិខិតជូនដំណឹងស្ដីពីការបិទខ្ទប់ផ្សារបឹងកេងកងនេះ នឹងចេញនៅពេលល្ងាចនេះ ឬក៏នៅវេលាយប់នេះតែម្តង។

រដ្ឋបាលខណ្ឌបឹងកេងកង បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវទៅយកសំណាកជាបន្ទាន់ដើម្បីរកជំងឺកូវីដ-១៩។

រដ្ឋបាលខណ្ឌបឹងកេងកងបានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ-១៩ ដែលស្ថានភាពនេះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ ក្នុងសេចក្ដីជូនដំណឹងដដែលនេះ បានបន្ថែមទៀតថា អ្នកដែលធ្លាប់ចេញចូលផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមទៅយកសំណាករកឃើញជំងឺកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៉ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។

គួរបញ្ជាក់បន្ថែមថា បរិវេណផ្សារបឹងកេងកងត្រូវបានបិទខ្ទប់ តាំងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មកម៉្លេះ ក្រោយរកឃើញអាជីវករ ឆ្លងកូវីដ១៩ភ្លាមៗ ប៉ុន្តែការបិទខ្ទប់ជាលាយលក្ខអក្សរ រដ្ឋបាលរាជធានីនឹងចេញនៅពេលល្ងាចនេះ ឬក៏នៅវេលាយប់នេះតែម្តង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម