Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅដាំដើមឈើដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា

បានផុស

នៅ

បន្ទាប់ពីរដ្ឋបាលខណ្ឌច្បារអំពៅបានរៀបចំធ្វើសួនច្បារមុខវត្តនិរោធរង្សី ឲ្យមានសោភ័ណ្ឌភាព បរិស្ថានស្រស់ស្អាត ឥឡូវនេះ រដ្ឋបាលខណ្ឌបានបន្តដាំដើមឈើនៅលើសួនបន្ថែមទៀត ដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដាំដើមឈើនៅតាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សីនេះ បានធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការនិមន្តចូលរួមពីព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សីព្រមទាំងព្រះសង្ឃជាច្រើនអង្គ លោក-លោកស្រី ជាអភិបាលរងខណ្ឌ កង កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងយុវជនខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។

ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានជំរុញដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាម ទីសាធារណៈនានា ។ ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋ យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះទៀតត្រូវនាំគ្នាថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទី កន្លែងទាំងអស់ដែលមានដីទំនេរសម្រាប់ ទុកជាគុណប្រយោជន៍របស់ខ្លួនយើង ក្រុមគ្រួសារយើង និងរបស់សង្គមជាតិយើង ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានផ្ដាំផ្ញើដល់ មន្ត្រីសាលាខណ្ឌ គ្រប់ផ្នែក គ្រប់ការិយាល័យ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃគ្រប់អង្គ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាម អនុសាសន៍ ដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣កុំ. ៣ការពារ និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម