Connect with us

ព័ត៌មានជាតិ

អតីត​ពលករ​ត្រកូល «​ឡេង​» បន្ត​ឧបត្ថម្ភ​ថវិកា ៣​ម៉ឺន​ដុល្លារ សម្រាប់​យុទ្ធនា​កា​រចាក់​វ៉ាក់សាំង ជូន​កម្មករ​និយោជិត​

បានផុស

នៅ

​អតីត​ពលករ​កូរ៉េខាងត្បូង​ត្រកូល «​ឡេង​» រួមមាន​៖ ឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង ប្រុស និង​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ប្អូនស្រី​ជំទាវ​ឧកញ៉ា ឡេង បញ្ញា​ពណ៌ បាន​បន្ត​ឧបត្ថម្ភ​ថវិកា​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ជូនទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ចូលរួមចំណែក​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ​១៩ ជូន​កម្មករ និយោជិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ត្រកូល​មាន​អតីត​ភាពជា​ពលករ ដែល​ធ្លាប់​ហែល​ឆ្លង​ការលំបាក​រាប់មិនអស់ គ្រួសារ​ត្រកូល «​ឡេង​» តែងតែ​ផ្សារភ្ជាប់​បេះដូង​ជាមួយ​កម្មករ និយោជិត​នៅ​កម្ពុជា ហើយ​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជារឿយៗ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​រំលែក​ការលំបាក​ទាំងឡាយ​រប​ស់កម្មករ និយោជិត​នៅ​កម្ពុជា​។​

​ក្នុង​លិខិត​ថ្លែងអំណរគុណ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​វាយតម្លៃ និង​កោតសរសើរ​ចំពោះ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ និង​មនសិការ​ស្នេហា​ជាតិ របស់​បងប្អូន​ត្រកូល «​ឡេង​»​ដែល​តែងតែ​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​គ្រប់​កាលៈទេសៈ​បាន​យ៉ាង​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា ឧកញ៉ា​ត្រកូល «​ឡេង​» ត្រូវបាន​មហាជន​ទូទៅ​ឱ្យ​រហស្សនាម ឧកញ៉ា​ចិត្តធម៌ ឬ​ឧកញ៉ា​បេះដូង​មនុស្សធម៌​។ ក្នុង​ត្រកូល​គ្រួសារ​កសិករ បងប្អូន​ត្រកូល «​ឡេង​» ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង មិនមាន​ឱកាស​បាន​សិក្សា​ច្រើន​នោះឡើយ ហើយ​បានរ​សាត់អណ្តែត​ដល់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​បំពេញការងារ​ជា​ពលករ​នៅ​ប្រទេស​នោះ ស្វះស្វែង​រក​ថវិកា​ទ្រទ្រង់​ជីវភាព​ខ្លួន និង​គ្រួសារ​។​

​ក្រោយពេល​ប្រឡូក​ជីវិត​ជា​ពលករ​ច្រើន​ឆ្នាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង បងប្អូន​ត្រកូល «​ឡេង​» បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ហើយ​បានចាប់ផ្តើម​ក្នុង​ពិភព​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​។ ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​នាំឱ្យ​ទទួលបាន​ជោគជ័យ​ជាខ្លាំង​។ ជាមួយនឹង​ការ​មានឱកាស​កសាង​ជីវភាព​ល្អប្រសើរ បងប្អូន​ត្រកូល «​ឡេង​» តែង​បានធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ជន​ជួប​ការលំបាក ឬ​ទីទ័លក្រ ហើយ​តែងតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ការលំបាក​នានាៗ​របស់​ជាតិ​។ កាយវិការ​មនុស្សធម៌​របស់​ពួកគេ ធ្វើឱ្យមាន​ការកោតសរសើ​រ និង​ស្ញប់ស្ញែង​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​នៅ​កម្ពុជា​៕​

អត្ថបទ៖ ស៊ុនហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម