លោកងន សាំង៖ ចំណែកទីផ្សាររថយន្តថ្មីកើនឡើងដល់៣០% ទោះស្ថិតក្នុងបរិបទកូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកងន សាំង៖ ចំណែកទីផ្សាររថយន្តថ្មីកើនឡើងដល់៣០% ទោះស្ថិតក្នុងបរិបទកូវីដ១៩

បានផុស

នៅ

បើទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់៣០ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការបង្ហើបឱ្យដឹងពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងន សាំង បានពន្យល់ថា ការកើនឡើងចំណែកទីផ្សារថយន្តថ្មី មួយផ្នែកគឺដោយសារតែការបន្ធូបន្ថយអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួនចាប់ពី ១០ ទៅ ២០ភាគរយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការបន្ថយអត្រាអាករពិសេសនេះបានជួយដល់ទីផ្សាររថយន្តថ្មីនៅកម្ពុជា ពីព្រោះតម្លៃរថយន្តថ្មីបានធ្លាក់ចុះខ្លះ ធ្វើឱ្យតម្លៃប្រហាក់ប្រហែលរថយន្តមួយទឹក។

ម្យ៉ាងទៀត ដោយសារតែប្រជាពលរដ្ឋយល់ដឹងច្រើនពីសារៈប្រយោជន៍នៃរថយន្តថ្មី ដែលសុីប្រេងតិច ហើយការថែទាំក៏ចំណាយថវិការតិចជាងរថយន្តមួយទឹក។ ចំណែករថយន្តមួយទឹក អ្នកទិញពិបាកមើលពីប្រវត្តរថយន្ត មិនដឹងថាតើរថយន្តនោះធ្លាប់បុក ឫប៉ះទង្គិចគ្នាពីមុនមកឫអត់។

យ៉ាងណាក៏ដោយ លោក ងន សាំង បានបន្តថា ការលក់ថយន្ត ទាំងរថយន្តមួយទឹក និងរថយន្តថ្មី បានថយចុះអស់ប្រមាណ៣០% ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនកម្ពុជា។

​បើ​យោង​តាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ទឹក​ប្រាក់​នៃ​ការ​នាំចូល​រថយន្ត​ពី​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ធ្លាក់​ចុះ​ជាង ៣៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ កម្ពុជា​បាន​ចំណាយ​ប្រាក់ ១ ០៩៩ លាន​ដុល្លារ ទៅ​លើ​ការ​នាំចូល​រថយន្ត​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២០ ដែល​ចំនួន​នេះ​ធ្លាក់ចុះ​ពី ១ ៧៣៤,៣១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចូល​រថយន្ត បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ធ្លាក់​ចុះ​ប្រមាណ ៣០,២៦ លាន​ដុល្លារ។ នេះ​បើ​តាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២០ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់​ចុះ ២៤,៨ ភាគរយ​ធៀប​នឹងឆ្នាំ ២០១៩ ក្នុង​នោះ​មុខ​ទំនិញ​រថយន្ត​ដែល​ជា​ប្រភព​ចំណូល​គយ​ដ៏​សំខាន់៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services