Connect with us

ព័ត៌មានជាតិ

ទិន្នន័យ​ម៉ោង​ជាង ៤ រសៀល តួលេខ​អ្នក​ឆ្លងកូវីដ​នៅ​​ផ្សារ​បឹងកេងកង​ឡើង​ដល់​ជិត ២០០ នាក់​ហើយ

បានផុស

នៅ

តាំង​ពីព្រឹក​មកដល់​ម៉ោង​ជាង ៤ រសៀល​នេះ អាជីវករ​ផ្សារ​បឹងកេងកង​តេស្ត​មាន​កូវីដ ១៩ បាន​រកឃើញ​​ជាង ២០០ នាក់​ហើយ​។ នេះបើ​តាមប្រធាន​ផ្សារបឹងកេងកង​ប្រាប់​កម្ពុជា​ថ្មី​តាម​បណ្តាញ​ទូរសព្ទ​នៅ​មុន​នេះ​បន្តិច។

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានឲ្យដឹងថា តាំង​ពីព្រឹកមក​ដល់​ម៉ោង​ជាង ៤ រសៀល​ ​ការ​ធ្វើ​តេស្ត​​លើ​អាជីវករ​និង​អ្នក​ពាក់ព័ន្ធ​ជិត ៩០០ នាក់​រកឃើញ​​អ្នក​វិជ្ជមាន​ជិត ២០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ៖ “ការ​ធ្វើតេស្ត​តែ​មួយ​ថ្ងៃ​នេះ​ទេគឺ​អស់ហើយ ដោយ​មាន​អ្នក​ឆ្លង​ជិត ២០០ នាក់ការ​តេស្ត​​វគ្គទីមួយ។ នៅ​វគ្គ​ទី​ពីរ​មាន​ជាង ២០០ នាក់​ទៀត កំពុង​បូក​សរុប​របាយការណ៍”។

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាស​បិទផ្សារបឹងកេងកងចាប់ពីថ្ងៃនេះតទៅ។ បរិវេណផ្សារបឹងកេងកងត្រូវបានបិទខ្ទប់ តាំងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មកម៉្លេះ ហើយ​ក្នុង​ពេលសម្រេច​​បិទភ្លាមៗ​កាលពីព្រឹកមិញនេះ ​មានអាជីវករ​ជាច្រើន​កំពុងបើ​ក​តូប​លក់ដូរ​ធម្មតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម