Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញបញ្ជាឲ្យកម្លាំងសង្កាត់​​​ឃ្លាំមើល​ការបញ្ចេញសំរាម​​របស់អាជីវកម្ម​ក្នុង​មូល​ដ្ឋាន​

បានផុស

នៅ

ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​អនាម័យ​ល្អ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ ​សូម​លោក លោកស្រី​ចៅសង្កាត់​ទាំងអស់​ត្រូវ​បញ្ចេញ​កម្លាំង​ឃ្លាំមើល​រាល់​អាជីវកម្ម​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ មិន​អនុញ្ញាត​ឲ្យ​ចេញ​សំរាម​ខុស​ម៉ោង​កំណត់​នោះទេ​។​

លោក​ សុខ ពេញ​វុ​ធ​ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ បាន​មានប្រសាសន៍​ដូច្នេះ​ នៅក្នុង​កិច្ចប្រជុំ​ការងារ​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ជាមួយ​លោក លោកស្រី​ចៅសង្កាត់ ទាំង​១១​និងភ្នាក់ងារ​អនាម័យ នៅព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌក៏បាន​ដាក់ចេញ​គោលការណ៍​អនុវត្ត​ការងារ​ដូចខាងក្រោម៖​

– លោក-លោកស្រី​ចៅសង្កាត់​ទាំង​១១ ជួយ​ពិនិត្យមើល​បន្ថែម​ដោយ​ដាក់​កម្លាំង​ចុះ​មើល​គ្រប់​ផ្លូវ និង​មូលដ្ឋាន​អាជីវកម្ម​ក្នុង​មូលដ្ឋាន​របស់ខ្លួន ករណី​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ និង​គ្មាន​សណ្តាប់​ធ្នាប់ របៀបរៀបរយ​របស់​មូលដ្ឋាន​អាជីវកម្ម​មួយចំនួន ដោយ​គ្មាន​ការទទួលខុសត្រូវ ។​

– ភ្នាក់ងារ​អនាម័យ ត្រូវ​តាមដានឃ្លាំមើល ផ្តល់ព័ត៌មាន និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​នានា​ដែល​បញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ ឬ​បញ្ចេញ​សំរាម​ក្រោយ​រថយន្ត​ដឹក​សំរាម​មក​យក ជាពិសេស​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ ករណី​អ្នក​ចោល​សំរាម​តាម​ទីសាធារណៈ គ្មាន​សណ្តាប់ធ្នាប់ និងការយក​សំរាម​មក​ដាក់​ខុស​ម៉ោង​កំណត់ ព្រមទាំង​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ ។​

-​ចំពោះ​មូលដ្ឋាន​អាជីវកម្ម ដែល​បញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ ត្រូវធ្វើ​កំណត់ហេតុ​ណែនាំ តាម​នីតិវិធី​ចំនួន ៣​លើក​ហើយ ក្នុងករណី​នៅតែ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ត្រូវ​ចាត់វិធាន​ការ​ចុះ​បិទ​អាជីវកម្ម ដើម្បី​ជាការ​ព្រមាន ។ ដោយឡែក ចំពោះ​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់ និង​ការ​ចោល​សំរាម​តាម​ទីសាធារណៈ គ្មាន​សណ្តាប់ធ្នាប់ ត្រូវធ្វើ​ការអប់រំ​ណែនាំ និងត្រូវ​ចាត់វិធាន​ការ​ផាកពិន័យ ក្នុងករណី​មិន​រៀងចាល​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៥ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម