Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតី​ចិន ផ្ញើ​សារ​អបអរសាទរ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​៧០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

បានផុស

នៅ

លោក ស៊ី ជិន​ពីង (Xi Jinping) អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ដ​ចិន នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា នេះ បាន​ផ្ញើ​សារលិខិត​អបអរសាទរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅក្នុង​សារលិខិត​អបអរសាទរ លោក Xi Jinping បាន​ថ្លែង​ថា “​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម​តាំង​នាម​ឱ្យ​គណ​បក្សកុម្មុយនិស្ត​ចិន ប្រជាជន​ចិន និង​ក្នុងនាម​លោក​ផ្ទាល់ ចូលរួម​សម្តែង​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​កម្ពុជា​”​។

​លោក Xi Jinping បានលើកឡើង​ដែរ​ថា រយៈពេល​យូរ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រួបរួម​ដឹកនាំ​ប្រជាជន​កម្ពុជា​ចូលរួម​កិច្ច​កសាង និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ បាន​រួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​ជំរុញ​ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។ ភាគី​ចិន​បន្ត​គាំទ្រ​ជាមួយ​ភាគី​កម្ពុជា​ក្នុង​ការ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​មាគ៌ា​អភិវឌ្ឍន៍ ដែល​សមស្រប​ជាមួយនឹង​ស្ថានភាព​ប្រទេសជាតិ​របស់​ខ្លួន​។ លោក​ជឿជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​រួមចំណែក​កាន់តែច្រើន និង​កាន់តែ​ធំធេង​សម្រាប់​វិបុលភាព​ប្រទេស​កម្ពុជា​និង​សុភមង្គល​របស់​ប្រជាជន និង​ក្នុង​កិច្ចការ​សន្តិភាព​និង​ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​។

​លោក Xi Jinping សង្កត់ធ្ងន់ថា “​ចិន និង​កម្ពុជា គឺជា​មិត្ត​ដែកថែប និង​ជា​សហគមន៍​វាសនា​រួម ទំនាក់ទំនង​ទ្វេភាគី​បាន​រក្សា​ការអភិវឌ្ឍន៍​ក្នុង​កម្រិត​ខ្ពស់​រយៈពេល​វែង​។ ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូ​វីដ​-១៩​មក ចិន និង​កម្ពុជា​រួមសុខទុក្ខ​ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក បាន​យក​សកម្មភាព​ជាក់ស្តែង​មក​បង្ហាញ​ពី​ចំណងមិត្តភាព ដែល​មិនអាច​បំបែក​បាន និង​បានបង្ហាញ​ពី​ដំណើរ​វិវឌ្ឍន៍​ឥតឈប់ឈរ​ជា​ប្រវត្តិសាស្ត្រ​”​។​

បើ​តាម​លោក Xi Jinping គណ​បក្សកុម្មុយនិស្ត​ចិន យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ចំណងមិត្តភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ លោក​រីករាយ​បន្ត​សហការ​ជាមួយ​សម្តេច​តេ​ជោ បង្កើន​ការដឹកនាំ​នយោបាយ​ចំពោះ​ទំនាក់ទំនង​រវាង​គណ​បក្ស​ទាំងពីរ ក៏ដូចជា​ប្រទេស​ទាំងពីរ លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង​នៃ​បក្ស និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​លើ​បណ្ដា​វិស័យ​ផ្សេងទៀត​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជំរុញ​ការកសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​និង​កម្ពុជា ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​ប្រទេស និង​ប្រជាជន​ទាំងពីរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម