Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ បញ្ជូន​មេខ្យល់​៥​នាក់​និងពលករ៥​នាក់​ទៅ​សាលាដំបូង​ពី​បទ​នាំ​មនុស្ស​ទៅ​ធ្វើ​ការ​ខុសច្បាប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ថ្ងៃ​នេះ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​បញ្ជូន​មេខ្យល់​១០​នាក់​ទៅ​សាលាដំបូង​ខេត្ត ​ពី​បទ​នាំ​មនុស្ស​ទៅធ្វើ​ការងារ​នៅ​ថៃ​ខុសច្បាប់​ក្នុងនោះ​មាន​ពលករ​៥​នាក់​បាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ​ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា ​មេខ្យល់​ទាំង​១០​នាក់​នេះ គឺ​ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ មិន​ស្របច្បាប់​ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ បានធ្វើការ​ឃាត់ខ្លួន​ចំនួន​២​លើក​ដោយឡែក​ពីគ្នា នៅក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០២១ រួច​បាន​ធ្វើ​ការ​ប្រគល់​ឲ្យ​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត រៀបចំ​សំណុំរឿង​បញ្ជូនមក​ការិ​យា​ល័យ​ជំនាញ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត។

លោកស្រី​បានបញ្ជាក់​ទៀតថា ​ក្នុងការ​ឃាត់ខ្លួន​មេខ្យល់​ទាំង​១០​នាក់​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង ដែលជា​មធ្យោ​បា​យស​ម្រាប់​បំរើ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ពលករ​ដើម្បី​ឆ្ល​ន​ដែន​នៅតាម​ព្រំដែន​។​តាម​ចម្លើយ​បំភ្លឺ​របស់​ពលករ​ទាំង​៥​នាក់ ក្នុងនោះ​ជនជាតិ​ថៃ​១​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ពួកគេ​ពិតជា​ឲ្យ​មេខ្យល់​ចេញទៅ​ប្រទេស​ថៃ​ដោយ​មិន​ស្របច្បាប់​ពិតប្រាកដ​មែន ។​ជនសង្ស័យ​និង​វត្ថុតាង​ម៉ូតូ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ។​

ចំពោះ​ពលករ​ចំនួន​៥​នាក់ ត្រូវបានធ្វើ​កិច្ចសន្យា អប់រំ​ឲ្យ​ពួកគាត់​វិល​ទៅ​លំនៅឋាន​វិញ ចំណែកឯ​ជន​ជាតិ​ថៃ​១​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​និមិត្ត៕

ដោយ ​៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម