Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​សម្លាប់​មនុស្ស ៤ នាក់ នៅ​ខណ្ឌ​ដូនពេញ នា​វេលា​ទៀបភ្លឺ​នេះ

បានផុស

នៅ

អគ្គិភ័យដ៏សន្ធោរសន្ធៅមួយបានឆាបឆេះផ្ទះថ្ម២ល្វែងជាប់គ្នាមួយកន្លែងនាវេលាទើបភ្លឺបណ្តាលឲ្យមនុស្ស៤នាក់ត្រូវបានរកឃើញថាស្លាប់ក្នុងហេតុការណ៍នោះ។

ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនោះបានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ២៤ និង ២៦ នៅផ្លូវលេខ ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះថ្ម២ល្វែងជាប់គ្នាដែលឆេះនោះ ជំហ៊ានដំបូងបានអាជ្ញាធរបញ្ចាក់ថា បណ្ដាលឲ្យស្លាប់មនុស្ស ប្រុសចំនួន៤ នាក់ ទៅហើយ។ ចំណែកសម្ភារៈនៃការខូចខាតវិញ គឺប្រហែលជាទាំងស្រុងតែម្តង ជាក់ស្តែងឃើញរថយន្តចំនួន២គ្រឿងមានម៉ាកម៉ាក ford និងរថយន្តម៉ាកព្រូសត្រូវបានឆេះខ្ទេចខ្ទីអស់ទាំងស្រុង ខណៈដែលកម្លាំងក្រុមឡានទឹកបាញ់ពន្លត់ភ្លើង។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឲ្យឆេះមានទាំងមនុស្សស្លាប់រហូត ៤ នាក់នេះ គឺមិនទាន់ដឹងនៅឡើយ ព្រោះកម្លាំងជំនាញកំពុងតែបាញ់ទឹកពន្លត់ដើម្បីស្រាវជ្រាវរកពីមូលហេតុនៃការឆេះនោះ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម