Connect with us

ព័ត៌មានជាតិ

អ្នកដាំទុរេនខេត្តកំពត សប្បាយប្រមូលផល ខណៈហាងឆេងផ្លែទុរេនមានតម្លៃខ្ពស់គួរសម

បានផុស

នៅ

ខេត្តកំពត៖ ជាទូទៅពលរដ្ឋក្នុងខេត្តកំពតមួយចំនួននៅតែនិយមចូលចិត្តប្រកបការងារដាំទុរេន ព្រោះ​តែដាំណាំមួយប្រភេទនេះទទួលភោគផលបានគួរសម ឯតម្លៃក៏មានហាងឆេងខ្ពស់មិន​ធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញតាមការលើកឡើងពីមជ្ឈដ្ឋានគ្រប់ស្រទាប់ទូទាំងប្រទេស តែងតែនិយមចូល​ចិត្ត​ថែម​ទាំងឱ្យតម្លៃ និងទទួលស្គាល់នូវរសជាតិផ្អែមឆ្ងាញ់ដាច់គេ នៃទុរេនខេត្តកំពត ហើយភាព​ល្បី​ល្បាញនេះ ក៏បានធ្វើឱ្យវិសាលភាព នៃទុរេន កំពត (ទិសនិរតី) ក្លាយជាអត្តសញ្ញាណសម្រាប់​ខេត្តកំពតផងដែរ។

បើក្រលេកមកមើលចម្ការទុរេនរបស់អ្នកស្រី សន រឹម ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដែលក្នុងចម្ការនោះ អ្នកស្រីបានដាំទុរេនចំនួនជាង៣០០ដើម បើមើលឃើញហើយពិតជាចង់​គយ​គន់ ព្រោះទុរេនរបស់គាត់លូតលាស់ល្អណាស់។

បានជួបជាមួយអ្នកយកព័ត៌មាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកស្រីបានឱ្យដឹងថា ក្នុងឆ្នាំនេះថ្វីដ្បិតទុរេនមានតម្លៃខ្ពស់គ្រាន់បើ ប៉ុន្តែទិន្នផលដែលទទួលបានភោគផល គឺចាញ់ឆ្នាំ​មុន​បន្តិចបន្តួច តែគ្មានបញ្ហាស្មុគស្មាញឡើយ ព្រោះ​គាត់លក់បានប្រាក់យកទៅទូទាត់តម្លៃ​ការងាររបស់កម្មករ គឺនៅតែចំណេញលុយរាប់ម៉ឺនដុល្លារ។

ម្ចាស់ចម្ការទុរេន វ័យ៤៧ឆ្នាំរូបនេះ បានបញ្ជាក់ផងដែរថា តម្លៃហាងឆេងទុរេនឆ្នាំនេះ គាត់លក់ចេញទៅឱ្យឈ្មួញកណ្តាល​ក្នុង១គីឡូក្រាម តម្លៃ ២១,០០០រៀល ហើយឆ្នាំនេះក្នុងទុរេនជាង៣០០ដើម គាត់ប្រមូលផលលក់ចេញ​ទទួល​បានប្រាក់ចំណេញប្រមាណជាង២ម៉ឺនដុល្លារ។ ដោយឡែកក្រៅពីប្រមូល​ផល​ទុរេន អ្នកស្រីក៏ដាំដើមសាវម៉ាវខ្មែរ សម្រាប់លក់យកកម្រៃបន្ទាប់បន្សំផងដែរ។

ចំពោះបងប្អូនអាជីវករដែលទិញទុរេនយកទៅលក់បន្ត អ្នកស្រីនិយាយថា លក់យកចំណេញ​ខ្លះៗ​ដោយក្នុង១គីឡូក្រាម តម្លៃ ២៧,០០០រៀល ឬ ២៨,០០០រៀល ទៅតាមតំបន់ ជួនកាលកន្លែងខ្លះអាច​លក់​ក្នុងតម្លៃថោកជាងនេះក៏មានដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម