អាជ្ញាធរខេត្តកណ្តាលដាក់ភូមិរកាជាតំបន់លឿងទុំរយៈពេល១៤ថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាលដាក់ភូមិរកាជាតំបន់លឿងទុំរយៈពេល១៤ថ្ងៃ

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្តាលបានសម្រេចដាក់ភូមិរកាឃុំរកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលជាតំបន់លឿងទុំរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៨ខែមិថុនារហូតដល់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍នៅក្នុងសេចក្តីជួនដំណឹងថា ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជាតំបន់រឿងទុំគឺបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។

ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅស្ថានឬទីសំណាក់បច្ចុប្បន្នអាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ការធ្វើដំណើរទៅប្រកបមុខរបរឬអាជីវកម្មឬបំពេញការងារក្នុងវិស័យឯកជន ក្រសួងស្ថាប័ន ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារឬគ្រឿងឧបភោគបរិភោគឱសថស្ថាននិងទីកន្លែងលក់សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដោយអាចឲ្យសមាជិកពីរនាក់ក្នុងមួយលំនៅឋានឬទីសំណាក់ដោយមិនលើសពី៣ដងក្នុងមួយសប្តាហ៍។

ការធ្វើដំណើរទៅមណ្ឌលសុខភាព មន្ទីរពេទ្យ សម្ភពឬទីកន្លែងព្យាបាលដោយមូលហេតុសុខភាពបន្ទាន់ ។ការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅធ្វើវិភាគរកមេរោគកូវីដ១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅស្ថានឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបញ្ចប់ការធ្វើចត្តាឡីស័កនិងអ្នកជំងឺចេញពីមន្ទីរពេទ្យឬកន្លែងសម្រាប់ព្យាបាលនៅក្នុងឬចេញពីឬចូលក្នុងតំបន់រឿងទុំដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចនិងការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន។

លោក អភិបាលខេត្តបានបន្តថា  ត្រូវបានហាមឃាត់រាល់សកម្មភាពការងារមុខរបរឬអាជីវកម្មទាំងអស់ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃតែលើកលែងការងារមុខរបរឬអាជីវកម្មអាចត្រូវបានអនុញ្ញាតក្នុងការចាំបាច់ដូចជា ការងាររបស់ស្ថាប័នសាធារណៈ សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈតាមការកំណត់របស់ស្ថាប័ននីមួយៗរួមមានសេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាតសេវាប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងជាដើម សេវាសង្គ្រោះបន្ទាន់និងសេវាសុខាភិបាលរដ្ឋឯកជនឱសថស្ថានសេវាប្រៃសណីយ៍ទូរគមនាគមន៍និងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីសមត្ថកិច្ច។

សេវាដឹកជញ្ជូនម្ហូបអាហារគ្រឿងឧបភោគបរិភោគដើម្បីបម្រើឲ្យភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ សមត្ថភាពការងារមុខរបរអាជីវកម្មចាំបាច់ដទៃទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរ។

លោក អភិបាលខេត្តបានបន្តទៀតថា ត្រូវបានហាមឃាត់រាល់ការជួបជុំការប្រមូលផ្ដុំលើកលែងតែក្នុងករណីចាំបាច់អាចជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់ក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា  ការរៀបចំពិធីបុណ្យសព ការប្រមូលផ្ដុំមនុស្សនិងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកវត្ថុសំណាកនឹងចាក់វ៉ាក់សាំងនិងការងារសង្គ្រោះបន្ទាន់ផ្សេងៗ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងរៀបរយសាធារណៈហើយរាល់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានហាមឃាត់។

លោកអភិបាលខេត្តបានណែនាំដល់ រដ្ឋបាលខេត្តរដ្ឋបាលស្រុកកណ្ដាលត្រឹមត្រូវអនុវត្តហាមឃាត់ឬផ្អាកដាច់ខាតរាល់ទីតាំងក្នុងសភាពការងារមុខរបរឬអាជីវកម្មអាជីវកម្មអាចត្រូវបានអនុញ្ញាតធ្វើអាជីវកម្ម អាជ្ញាធរមានសមត្ថកិច្ចនៅពេលទីតាំងនៃសកម្មភាពការងារមុខរបរឬអាជីវកម្មនោះជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគភោជនីយដ្ឋានអាហារដ្ឋានត្រូវបានមើលឃើញឬមានការសង្ស័យថាមានការឆ្លងរាលដាលនៃជំងឺកូវី១៩ ។

លោក អភិបាលខេត្តបានបន្ថែមថា បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលបំពានការហាមឃាត់ការធ្វើដំណើរវិធានការហាមឃាត់សកម្មភាពការងារមុខរបរឬអាជីវកម្មនិងវិធានការហាមឃាត់រាល់ការជួបជុំឬការប្រមូលផ្តុំមនុស្សក្នុងតំបន់លឿងទុំនៅភូមិសាស្ត្របិទខ្ទប់នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់រួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរនិងទណ្ឌកម្មរដ្ឋបាលដល់អនុលោមតាមបទបញ្ញត្តិនិងនីតិវិធីជាធរមាន។

បន្ថែមពីលើវិធានការខាងលើបុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមការណែនាំខាងលើនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធាននៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services