Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងក្រុងប៉ោយប៉ែត​ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី​១ ខែកក្កដា ខាងមុខនេះ​​

បានផុស

នៅ

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១​នេះ ក្នុង​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ច​ប្រជុំមួយ​ស្តីពីបើកយុទ្ធនាការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ​ក្នុងនោះ មាន​៩ទីតាំង ដោយមាន​ការចូលរួម លោក ​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ​គាត ហ៊ុល អភិបាល ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ុំ រាត្រី បាន​មានប្រសាសន៍​ក្នុង​កិច្ច​ជុំនោះ​ថា នេះ​ជា​ដំណឹង​ល្អ​ណាស់ សម្រាប់​បងប្អូន​រស់នៅ​ក្រុង ប៉ោយប៉ែត​ក្រុមគ្រូពេទ្យ​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០២១ ពេញទី​ក្រុង​ប៉ោយប៉ែត តែម្តង ក្នុងនោះ​មាន​៩​ទីតាំង​ ស្មើនឹង​១៥ក្រុម ​១​ទីតាំង ស្ថានីយ​រថភ្លើង២​ក្រុម ២​មណ្ឌល​សំចត​១ ក្រុម ៣​វត្ត​ផ្សារកណ្តាល ២ ក្រុម​៤​វត្ត​រស្មី​ទួល​ពង្រ ២ ក្រុម ៥​សាលារៀន​បឋមសិក្សា​ស្រះ​ត្រាច និមិត្ត​២ ក្រុម ៦​វត្ត​និមិត្ត​សុធី​រាម កូនដំរី ១ ក្រុម​៧ វត្ត​ត្រាច ២ ក្រុម ៨​សាលាបឋមសិក្សា​អូរ​ឬ​ស្សី ២ ក្រុម​៩​ទល់មុខ​សាលាក្រុង ១ ក្រុម ។​

លោក​ អ៊ុំ​ រាត្រី​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា ​ក្នុង​គោលការណ៍​ចាក់​វ៉ាក់សាំងកូ​វីដ១៩​នេះ ចាក់​ឲ្យ​អ្នកស្ម័គ្រចិត្ត​តែប៉ុណ្ណោះ ចាប់ពី​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើង​ប្រព្រឹត្តិ​ទៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ក្រោម​ការគិតគូរ និង​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា ។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការ​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូ​វីដ១៩​នេះ​​នៅ​ទីកន្លែង​ដែល​បាន​បែងចែក ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដោយ​ផ្អែកលើ​គោល​ការស្ម័គ្រចិត្ត​តែប៉ុណ្ណោះ​។​ ក្នុងនោះ​លោក​ អ៊ុំ ​រាត្រី ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ទាំងអស់​ដែលបាន​ចាក់​វ៉ាក់សាំង​កូ​វីដ១៩​រួចហើយ​ ត្រូវ​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បាន​គ្រប់ៗ​គ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល កុំទៅ​ចូលក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់ដៃគ្នា ឬ​ឱបថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិនត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​នោះឡើយ​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម