Connect with us

ព័ត៌មានជាតិ

ដំណឹង​ពិសេស​ដល់​អ្នក​កំពង់ឆ្នាំង​! អស់​បារម្ភ​រឿង​រៀបចំ​ម្ហូបអាហារ​ទោះ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ពិបាក​ចេញពីផ្ទះ ព្រោះ foodpanda បាន​ពង្រីក​មកដល់​ហើយ​

បានផុស

នៅ

​ដំណឹង​ល្អ​សម្រាប់​បងប្អូន​អ្នក​ខេត្តកំពង់ឆ្នាំង​ទាំងអស់គ្នា ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា​នេះ​តទៅ foodpanda នឹង​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ខេត្ត​របស់​អ្នក​ទាំងអស់គ្នា​ហើយ​។ ជាមួយនឹង​ការមកដល់​ខេត្តកំពង់ឆ្នាំង​នេះដែរ foodpanda ក៏បាន​នាំមក​នូវ​ការផ្តល់ជូន​ពិសេសៗ ក៏ដូចជា​ប្រ​ម៉ូ​សិន​ជាច្រើន​ផងដែរ​។ ក្នុងនោះ​សម្រាប់​អតិថិជន​ថ្មី​នៅ​ខេត្តកំពង់ឆ្នាំង​អាច​ប្រើប្រាស់​កូដ «HELLOKPCH» ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥០% រហូតដល់​៣​ដុល្លារ​ភ្លាមៗ សម្រាប់​ការចំណាយ​ចាប់ពី ៣​ដុល្លារ​ឡើងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ការចូល​មកដល់​ទឹកដី​ខេត្តកំពង់ឆ្នាំង​អ្នកតំណាង foodpanda ក៏បាន​នាំយក​សម្ភារ​ពេទ្យ សម្ភារ​ប្រើប្រាស់​ការពារ​មេរោគ​កូ​វីដ​-១៩ ដូច​អាល់កុល ម៉ាស និង​ទឹកបរិសុទ្ធ ជូន​ដល់​សាលាខេត្ត​កំពង់ឆ្នាំង ដែល​សកម្មភាព​នេះ ក៏​បង្ហាញ​ពី​ការសហការ​យ៉ាង​ស្អិតរមួត​ជាមួយនឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ការចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និង​ការចូលរួមចំណែក​ជួយ​ដល់​សង្គម​ផងដែរ​។

​ជាក់ស្តែង​បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ មិនទាន់​ធូរស្រាល​នៅឡើយ​ក៏ដោយ ក៏ foodpanda នៅតែ​ព្យាយាម​ពង្រីក​សេវាកម្ម​របស់ខ្លួន​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​បន្ថែម​ផងដែរ​។ គោលបំណង​ធំ​នោះ​ គឺ​ចង់​សម្រាល​ទុក​លំបាក​របស់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច ឬ​មធ្យម ដើម្បី​បង្កើន​ការលក់​ម្ហូបអាហារ​របស់​ពួកគាត់​។ លើសពីនេះ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ទប់ស្កាត់​ការរីក​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ផងដែរ ពោល​បងប្អូន​ទាំងអស់គ្នា​មិនចាំបាច់​ចេញ​ក្រៅ ក៏​អាច​កុម្ម៉ង់​ម្ហូប​ឆ្ងាញ់ៗ​ពី foodpanda មក​ញ៉ាំ​នៅផ្ទះ​បាន ជាមួយនឹង​ការប្រើប្រាស់​វិធី​ទូទាត់​ប្រាក់​តាមបែប​ឌីជីថល (Cashless Payment) ដោយ​មិនចាំបាច់​កាន់​សាច់ប្រាក់​ផ្ទាល់ ផងដែរ​។

បុគ្គលិក​ដឹកជញ្ជូន​របស់​យើង តែងតែ​អនុវត្ត​វិធានការ​អនាម័យ​ជានិច្ច​ដូចជា​ពាក់​ម៉ាស ប្រើ​ទឹក​អាល់កុល​លាងដៃ ជូត​សម្អាត និង​បាញ់ថ្នាំ​សម្អាត​ធុង​ដឹក​ឥ​វ៉ាន់​ជាប្រចាំ​ដូចដែល​អ្នក​ទាំងអស់​គ្នា​បានដឹងហើយថា foodpanda គឺជា​កម្ម​វិធី​ដឹកជញ្ជូន​អាហារ​ឈានមុខ​គេ​នៅ​កម្ពុជា ក៏ដូចជា​នៅ​តំបន់​អាស៊ី​របស់​យើង​ទាំងមូល​ផងដែរ ដោយមាន​ជម្រើស​អាហារ​ដ៏​សម្បូរបែប ការផ្តល់ជូន​ពិសេសៗ​ឥតឈប់ឈរ សុវត្ថិភាព​និង​រក្សា​អនាម័យ​ម្ហូបអាហារ​បានល្អ រួមជាមួយ​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​ទាន់​ចិត្ត​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ បច្ចុប្បន្ន foodpanda កំពុងដំណើរការ​សេវា​ដឹកជញ្ជូន​យ៉ាងសកម្ម​លើសពី​អាហារ នៅ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា រួម​មាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ និង​កំពង់ស្ពឺ​។​

​កុំ​ភ្លេច​ណា ទាញយក​កម្ម​វី​ធី​ទូរស័ព្ទ foodpanda (http://onelink.to/fpkh) ដើម្បី​បញ្ជា​ទិញ អាហារ​ឆ្ងាញ់ៗ និង​របស់​ប្រើប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវការ ដោយ​មិនបាច់​ចេញ​ក្រៅ​ផ្ទះ ជាមួយ​សេវា​ដឹក​តម្លៃ​សមរម្យ​និង ឥតគិតថ្លៃ សម្រាប់​ទីតាំង​ជាច្រើន​ក្បែរៗ​លោកអ្នក​។ សូម​ចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បី​ទទួលបាន​ប្រូ​ម៉ូ​សិន​ពិសេសៗ​ប្រចាំថ្ងៃ និង​ប័ណ្ណ​បញ្ចុះតម្លៃ​ជាច្រើន​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម