Connect with us

ព័ត៌មានជាតិ

MG Cambodia បាន​ជូន​សម្ភារៈប្រើប្រាស់​អនាម័យ​ដល់​ស្ត្រី​នៅ​អង្គការ WPM អំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​រយៈពេល​ប្រមាណ​ជាង​មួយឆ្នាំ​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​សង្គម​និង​សេដ្ឋកិច្ច​មាន​ផលប៉ះពាល់​រយៈពេល​វែង ជាពិសេស​គឺ​ទៅលើ​សមភាព​យេនឌ័រ​។ ជំងឺ​រាតត្បាត​កូ​វីដ​១៩​ គឺ​កំពុង​បំផ្លិច​បំផ្លាញ​សុខភាព​, សេដ្ឋកិច្ច​មានការ​ថយចុះ និង​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ស្ត្រី​ផងដែរ​។ ស្ត្រី​ក៏​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការបាត់បង់​ការងារ និង​ប្រាក់ចំណូល ហើយក៏​ប្រឈមមុខ​នឹង​អំពើហិង្សា​, ការ​កេងប្រវ័ញ្ច ឬ ការរំលោភបំពាន​ផ្លូវភេទ​ជាដើម ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ ក៏ដូចជា​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​មើលឃើញ​ពី​បញ្ហា​នៃ​ការរស់នៅ​របស់​ស្ត្រី ព្រមទាំង​មាន​ក្តី​ព្រួយបារម្ភ​អំពី​ស្ថានភាព​កូ​វីដ​១៩​ នៅ​ប្រទេស​កម្ពុជា​ផង​នោះ ក្រុមហ៊ុន​រថយន្ត MG Cambodia បាន​គាំទ្រ​ដល់​ស្ត្រី​ប្រមាណ​ជាង​៣០​នាក់​ ដែល​កំពុងធ្វើការ​និង​រស់នៅក្នុង​អង្គការ​ស្ត្រី​បង្កើត​សន្តិភាព​(Women Peace Maker Organization) ដោយ​ផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​អនាម័យ​ផ្ទាល់ខ្លួន​ដល់​ស្ត្រី​ទាំងនោះ ហើយ​ភាគច្រើន​នៃ​ស្ត្រី​ដែលជា​បុគ្គលិក​នៅ​ទីនោះ គឺមាន​ប្រាក់ចំណូល​តិចតួច​ហើយ​ពួកគេ​ត្រូវការ​ការ​សម្ភារៈប្រើប្រាស់ សម្ភារៈ​អនាម័យ អាហារ​និង​ភេសជ្ជៈ ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​ផងដែរ​។​

​ថ្មីៗ​នេះ ក្រុមហ៊ុន TF Motors Cambodia ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​នាំចូល​ផ្តាច់​មុខមក​ប្រទេស​កម្ពុជា​នូវ រថយន្ត​ម៉ាក​MG, រថយន្ត Maxus និង ម៉ូតូ Royal Enfield ក៏បាន​ជួយឧបត្ថម្ភ​ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយបាន​នាំយក​នូវ​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​ដូចជា ទឹក​សុទ្ធ​៥០​កេស​, ទឹក​សណ្តែក​២០​កេស និង មី​កំប៉ុង​២០​យួរ សម្រាប់​ជាការ​ចូលរួម​និង​គាំទ្រ​ដល់​យុទ្ធនាការ​ការចាក់​វ៉ាក់សាំង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក ពុំ សូរិយា នាយក​គ្រប់គ្រង​ក្រុមហ៊ុន TF Motors បាន​មាន​ប្រសា​ស​ន៏​ថា “TF Motors និង MG Cambodia ចង់បង្ហាញ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ និង​ការចូលរួម​ជួយ​ដល់​ស្ត្រី​កម្ពុជា​ដែល​ប្រឈម​នឹង​បញ្ហា​អំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ពីព្រោះថា​ ស្ត្រី​គឺជា​ធនធាន​ដ៏​សំខាន់​របស់​ពិភពលោក ហើយ​យើងខ្ញុំ​ចង់ឱ្យ​ស្ត្រី​ទាំងអស់​បន្ត​នូវ​ការគោរព​វិធានការ​នៃ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​សុវត្ថិភាព និង ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឱ្យ​ល្អ​ដើម្បី​សម្រេចបាន​នូវ​សក្ដានុពល​ពេញលេញ​នៃ​ការងារ​ប្រកបដោយ​ភាពជោគជ័យ​។​”​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម