Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចទទួលវ៉ាក់សាំងកូវីដ-១៩ តាមផែនការសម្រាប់ប្រជាពលរដ្ឋ១០លាននាក់នៅខែសីហា

បានផុស

នៅ

រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថា កម្ពុជាអាចនឹងទទួលវ៉ាក់សាំងគ្រប់តាមផែនការនៅខែសីហា និងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅខែតុលា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងបែបនេះ ខណៈលោកស្រីអញ្ជើញនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

​លោកស្រី មានប្រសាសន៍ថា តាមផែនការលទ្ធកម្មវ៉ាក់សាំងដែលលោកស្រីទទួលបាន ប្រសិនជាមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់តាមផែនការគ្រោងទុកនៅត្រឹមខែសីហា ខាងមុខនេះ។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ “អ៊ីចឹង អ្វីដែល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កំពុងគិតគូរ និងបន្តរៀបចំសេចក្ដីព្រាង ផែនការសម្រាប់ចាក់ដែលនឹងទទួលបានក្នុងខែសីហានេះ គឺយើងរំពឹងទុកថា ការងារចាក់វ៉ាក់សាំងសម្រាប់ក្រុមគោលដៅ១០លាននាក់នេះ នឹងអាចបញ្ចប់ នៅល្បាក់ចុងខែតុលាខាងមុខ”។

អ្នកនាំពាក្យក្រសួងសុខាភិបាល​ ខាងលើនេះ បានលើកឡើងបន្ថែមថា បើមើលទៅលើផែនការរបស់កម្ពុជា គឺកិច្ចការចាក់វ៉ាក់សាំងសម្រាប់ក្រុមគោលដៅនេះបានអនុវត្តបានលឿនជាងការគ្រោងទុក ដែលការគ្រោងទុកគឺអាចបញ្ចប់នៅចុងពាក់កណ្ដាលឆ្នាំ២០២២ ឬអាចយូរជាងហ្នឹងទៀត។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ប៉ុន្តែឥឡូវអត់អ៊ីចឹងទេ! ដំបូងយើងគិតថា អាចលឿនជាងប្រហែលក្នុងចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២។​​ ប៉ុន្តែឥឡូវ តាមលទ្ធភាពវ៉ាក់សាំងដែលនឹងមកដល់នេះ អ៊ីចឹងយើងអាចបញ្ចប់នៅចុងខែតុលា ឬយ៉ាងយូរបំផុតត្រឹមខែវិច្ឆិកា”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រូបនេះ បង្ហាញថា លទ្ធផលល្អនេះ បានដោយសារសម្ដេចតេជោ ហ៊ុន សែន មានបេះដូងមនុស្សធម៌ បានធ្វើសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងដោយសារចំណងមិត្តភាពដែកថែបកម្ពុជាចិន តាមរយៈការខិតខំរបស់សម្ដេចតេជោ ធ្វើ​​​ឱ្យកម្ពុជាមានលទ្ធភាព​ទទួលបានវ៉ាក់សាំងនេះពី​សាធារណរដ្ឋប្រជាមានិតចិន ជាអំណោផង និងការបញ្ជាទិញផ្ទាល់ផង។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ ទាំងជាអំណោយ និងការបញ្ជាទិញបានសរុបជាង១១លានដូស ដែលបាន និងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង​ជូនមន្ត្រីរាជការ ពិសេសប្រជាពលរដ្ឋនៅតំបន់ហានិភ័យ បានចំនួន ៤,០១៩,៧៥១នាក់ ឬ ៤០,២០ភាគរយ ធៀបទៅនឹងចំនួនគោលដៅ១០លាននាក់ គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម