កាត់​ទោស​នាយក​ក្រុមហ៊ុន​ស៊ីដាច់​ប្រាក់ ៧៦ ម៉ឺន​ដុល្លារ​រឿង​រត់​ការ​ឱ្យចិន​ចូល​សញ្ជាតិ​ខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាត់​ទោស​នាយក​ក្រុមហ៊ុន​ស៊ីដាច់​ប្រាក់ ៧៦ ម៉ឺន​ដុល្លារ​រឿង​រត់​ការ​ឱ្យចិន​ចូល​សញ្ជាតិ​ខ្មែរ

បានផុស

នៅ

សំណុំរឿងសុីដាច់ប្រាក់៧៦មុឺនដុល្លារក្នុងការរត់ការឱ្យជនជាតិចិន៣នាក់ចូលសញ្ជាតិខ្មែរ ត្រូវបានចៅក្រមតុលាការលើកយកមកបើកសវនាការនាថ្ងៃទី ២៩មិថុនា ឆ្នាំ២០២១នេះ នៅចំពោះមុខជនត្រូវចោទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនជាប់ចោទឈ្មោះ សុិន ដាវុធ អាយុ ៤៦ ឆ្នាំ រស់នៅភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល។

នៅក្នុងអង្គសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលប្រាក់ពីដើមបណ្ដឹងចំនួនតែ ៦០ ម៉ឺនដុល្លារប៉ុណ្ណោះ មិនមែន ៧៦ ម៉ឺនដូចការចោទប្រកាន់ទេ ដើម្បីរត់ការចូលសញ្ជាតិអោយចិន៣នាក់ ហើយលុយនោះខ្លួនយកទៅពឹងគេបន្តឱ្យធ្វើកិច្ចការនេះ តែមិនទាន់សម្រេច ក៏ត្រូវគេប្ដឹងតែម្តង.

ដើមបណ្ដឹងរដ្ឋប្បវេណី បានទាមទារប្រាក់ដើមចំនួន៧៦មុឺនដុល្លារ និងជំងឺចិត្តសរុប១លានដុល្លារ។
លោក លិ សុខា ចៅក្រមជំនុំជំរះ បានសម្រេចលើកយករឿងក្ដីនេះទៅប្រកាសសាលក្រមនៅថ្ងៃទី ១៦កក្ដដា ឆ្នាំ២០២១ខាងមុខ។

ដំណើររឿងនៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ សុិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ឱ្យជនជាតិចិន៣ នាក់ ក្នុងមានប្រុស២ នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ។

បន្ទាប់មកឈ្មោះ សុិន ដាវុធ បានតម្រូវឲ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦មុឺនដុល្លារអាមេរិក មកឱ្យគេ (ស៊ិន ដាវុធ)​ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល។
ពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន៧៦ មុឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សុិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ។
លុះដល់ថ្ងៃកំណត់ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ពន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុផលយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ សុិន ដាវុធ តែជននេះបានគេចវេស នឹងមិនបានជួយចចារគ្នាដូចពេលទទួលយកប្រាក់នោះទេ ថែមទាំងព្យាមគេខ្លួនទៀតផង។

លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នាយកក្រុមហ៊ុនបានតាមរកឃើញឈ្មោះ សុិន ដាវុធ ហើយពេលនោះឈ្មោះ សុិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារភ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថានឹងសងប្រាក់នោះទាំងអស់វិញ ប៉ុន្តែរហូតមកដ ល់ថ្ងៃចាប់ខ្លួននេះគេមិនសងប្រាក់​សោះ ហើយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន សុិន ដាវុធ យកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕ អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services