អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា​​ មិន​មាន​ជនជាតិ​វៀតណាម​ណា​ម្នាក់​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​បោកប្រាស់​ឱ្យធ្វើ​ការ​នៅ​កន្លែង​កាស៊ីណូ​និង​កន្លែង​ល្បែង​កំសាន្ត​នៅ​កម្ពុជា​ឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា​​ មិន​មាន​ជនជាតិ​វៀតណាម​ណា​ម្នាក់​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​បោកប្រាស់​ឱ្យធ្វើ​ការ​នៅ​កន្លែង​កាស៊ីណូ​និង​កន្លែង​ល្បែង​កំសាន្ត​នៅ​កម្ពុជា​ឡើយ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រុមការងារ​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បានធ្វើ​ការបដិសេធ​ទៅនឹង​ការចុះផ្សាយ​របស់​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ ដែលមាន​ខ្លឹមសារ​ថា ស្ថានទូត​វៀតណាម​បានផ្តល់​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​បោកប្រាស់​អោយមកធ្វើ​ការ​នៅ​កន្លែង​កាស៊ីណូ កន្លែង​ល្បែង​កំសាន្ត និង​នៅតាម​កន្លែង​ល្បែង​អន​ឡាញ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​ត្រូវបាន​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​បង្ហោះ​នៅ​រសៀល​ថ្ងៃទី​២១​នេះ​ថា​យោងតាម​របាយការណ៍​ប​ឋ​ម​ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុ្ស និង​ការពារ​អនីតិជន ក្រុមការងារ​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន ពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាបថា​៖ កាល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ មាន​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​បានចេញ​ផ្សាយ​ព័ត៌មាន និង​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ដោយមាន​ខ្លឹមសារ​ថា ស្ថានទូត​វៀតណាម​បានផ្តល់​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​បោកប្រាស់ អោយមកធ្វើ​ការ​នៅ​កន្លែង​កាស៊ីណូ កន្លែង​ល្បែង​កំសាន្ត និង​នៅតាម​កន្លែង​ល្បែង​អន​ឡាញ ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ សកម្មភាព​ជួញ​ដរ​ធ្វើឡើង​តាមរយៈ​មេខ្យល់​ជនជាតិ​ចិន និង​កម្ពុជា និង​សន្យាថា​ជនជាតិ​វៀតណាម​ទាំងនោះ​ទទួលបាន​ការងារ​សាមញ្ញ ប្រាក់ខែ​ពី ៨០០​ដុល្លា ទៅ​១,០០០​ដុល្លា​ក្នុង​១​ខែ ផ្តល់​អាហារ​ហូបចុក កន្លែង​ស្នាក់នៅ នៅក្នុង​សណ្ឋាគារ និង​កាស៊ីណូ ភាគច្រើន នៅ​ក្រុងព្រះសីហនុ​។​

ពួកគេ​ត្រូវបាន​កេង​ប្រ​វ័​ញ​កម្លាំង​ពលកម្ម ដោយ​បង្ខំ​អោយធ្វើ​ការ​១​ថ្ងៃ​ពី ១៥ ទៅ ១៦ ម៉ោង បើសិន​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​វាយ​ធ្វើបាប ។ ពួកគេ​ភាគច្រើន​បាន​រង​នូវ​ទារុណកម្ម វាយដំ​ពេល​ពួកគេ​ព្យាយាម​រត់ និង​បដិសេធ​មិន​ធ្វើការ​តាម​ការកំណត់ ។​ចំពោះ​អ្នក​ដែ​ម​មានបំណង​ចង់​វិល​ត្រលប់​ទៅ​ប្រទេស​វៀតណាម ថៅកែ​បង្ខំ​អោយ​ចុះហត្ថលេខា​លើ​លិខិត​ជំពាក់​បំណុល​ច្រើន​ពាន់​ដុល្លារ​អាមេរិក ឬ​ត្រូវ​នាំទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ក្រុមហ៊ុន​ផ្សេងទៀត​។​

បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ នៅ​ថ្ងៃទី​១០ ខែមិថុនា​ឆ្នាំ​២០២១ ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ណែនាំ និង​ជំរុញ​ឲ្យ​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ពាក់ព័ន្ធ ពិសេស​ខេត្ត​ព្រះសីហនុ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បញ្ជាក់​ព័ត៌មាន​រក​ការពិត​ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី​។

ដោយឡែក​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ នាយកដ្ឋាន​បាន​ទំនាក់ទំនង​ទៅ លោក ហ៊​ង ទឹម​ហ៊ី​វ អនុព័ន្ធ​នគរបាល​អម​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ដោយ​លោក​ឆ្លើយតប​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ លោក​នឹង​ពិភាក្សា​ជាមួយ​ស្ថានទូត និង​ឆ្លើយ​មក​នាយកដ្ឋាន​វិញ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​។​

ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ តាម​របាយការណ៍​រប​ស់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត ព្រះសីហនុ បាន​បញ្ជាក់ថា កន្លងមក​ក្នុង​ការ​ព្រឹត្តិការណ៍​២០​កុម្ភៈ​មកដល់​បច្ចុប្បន្ន ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ផែន​ការងារ​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​ចំនួន​២៣​នាក់​(​ស្រី​១៥​នាក់​)​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ការ​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ និង​ករណី​ព្យាយាម​រត់គេច​ពី​ខេត្ត​ព្រះសីហនុ ដោយ​បំពាន​បំរាម​បិទ​ខ្ទប់​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នៃ​ការទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​ពុំមាន​ការ​ពាក់ព័ន្ធ​បទ​ល្មើស​ជួញដូរ​មនុស្ស​ឬ​ការ​កេងប្រវ័ញ្ច​ពលកម្ម​លើ​ជនជាតិ​វៀតណាម​ដូច​ការ​ចុះផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២១​នោះ​ឡើយ។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បាន​បញ្ជាក់​ថា ជា​ទិសដៅ​អនុវត្ត​បន្ត នាយកដ្ឋាន​បាន​ណែនាំ និង​ជំរុញ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ពិសេស​ខេត្ត​ព្រះសីហនុ​បន្ត​ស្រាវជ្រាវ​កន្លែង​សង្ស័យ​ថា ​មាន​ជួញដូរ​ពលរដ្ឋ​វៀតណាម​ក្នុងករណី​រកឃើញ​ស្នើសុំ​គោលការណ៍​ថ្នាក់ដឹកនាំ​ចាត់ការ​តាមច្បាប់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១០ នាទី មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ១២ នាទី មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

ព័ត៌មានជាតិ៥៧ នាទី មុន

លោក កឹម សុខា អំពាវនាវ​ឲ្យ​រួមគ្នា​គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ ក្នុង​ទិវា​ខួប​២៨​ឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

នាយ ត្រង់​ដឺ និង​នាយ វ៉ាង​ដឺ គឺជា​មនុស្ស​តែមួយ ?

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា ប្រកាស​ឆ្លង​កូ​វីដ​និង​ជួប​ការខ្វះខាត​ខណ​:​មាន​ជំងឺ​ច្រើន​មុខ​ប្រចាំកាយ​ផងដែរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services