Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ ៖ អាជីវករ​ផ្សា​របឹង​កេងកង​ចំនួន​ជិត​២៧០​នាក់​ហើយ មាន​វិជ្ជមាន​កូ​វីដ​-១៩ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩ មិថុនា​នេះ​

បានផុស

នៅ

​ភ្នំពេញ​ ៖ មកដល់​រសៀល​ថ្ងៃទី​២៩ មិថុនា បងប្អូន​អាជីវករ​ផ្សា​របឹង​កេងកង និង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ បឹង​កេងកង​ចំនួន​ជិត​២៧០​នាក់​ហើយ ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ករណីនេះ​អាជ្ញាធរ​រាជធានី​បាននឹងកំពុង​យកចិត្តទុកដាក់​ណាស់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នា​ល្ងាច​ថ្ងៃទី​២៩​មិថុនា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា គិត​មកដល់​រសៀល​ថ្ងៃទី​២៩​មិថុនា​នេះ បងប្អូន​អាជីវករ​នៅ​ផ្សា​របឹង​កេងកង​ចំនួន​២៦៧​នាក់​ហើយ ដែល​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ពួកគាត់​មាន​វិជ្ជមាន​កូ​វីដ​-១៩ ។​ វា​ពិតជា​ឆ្លង​រាលដាល​លឿន​ពេក​ហើយ លោក​បានអោយ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​NIPH យកទៅ​ពិនិត្យមើល ព្រោះ​វា​លឿន​ពេក។ ចាប់ពី​ថ្ងៃ​២៥ មិថុនា រហូតមកដល់​ពេលនេះ​មាន​ចំនួន​២៦៧​នាក់​ទៅហើយ ហើយ​ប្រធាន​ផ្សារ​ក៏​កើត​ជំងឺ​កូ​វីដ​-១៩​នេះ​ដែរ ចាក់​វ៉ាក់សាំង​២​ដង​ហើយ រត់​ចុះ រត់ឡើង ហត់​ខុសធម្មតា ទៅ​ពិនិត្យ​យក​សំណាក មាន​វិជ្ជមាន​កូ​វីដ​-១៩​បាត់។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​បន្តទៀតថា អាជ្ញាធរ​ខណ្ឌ​យើង ប្រៀបធៀប​ដូចជា​មេមាន់​ដែល​ត្រូវ ក្រុង មើល​ខុសត្រូវ​កូនចៅ យើង​ប្រើ ប្រើ​ហើយ តែ​ត្រូវ​ចេះ​ការពារ​ពួកគាត់​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩​នេះ​។ បើ​យើង​ឆ្លង​បាន​អី​ទៅ​បំរើ​ប្រជាពលរដ្ឋ​ទៀត​នោះ ដូច្នេះ មន្ត្រី​របស់​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​អោយបាន​គ្រប់គ្នា​។​

លោក​បន្ត​ទៀត​ថា ចំពោះ​ប្រធាន​ផ្សារ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ទាំងអស់​ត្រូវ​ពង្រឹង នៃ​ការទប់ស្កាត់​កូ​វីដ​-១៩​នៅតាម​ទីផ្សារ​នេះ ឲ្យ​បាន​ខ្លាំង​ជាមុន​ទ្វេដង សំដៅ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ផ្សារ​របស់​យើង​វិល​ទៅរក​ការ​បិទ​ដូច​មុន​ម្តង​ទៀត៕

ដោយ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម