Connect with us

ព័ត៌មានជាតិ

បញ្ចប់​ការ​បិទ​ខ្ទប់​ទីតាំង​ចំនួន​០៣​កន្លែង​ឲ្យ​ដំណើរការ​ឡើងវិញ ក្រោយពី​ធ្វើតេស្ត​​អវិជ្ជមាន​ទាំងអស់​

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ លោកស្រី ហេង សុជាតិ អភិបាលរងក្រុង និង​ជា​តំណាង​លោក​អភិបាលក្រុង បាន​ដឹកនាំ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្រុង​សំរោង សហការ និង​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ​សុខាភិបាល ចុះ​ស្រាវជ្រាវ​បុគ្គល​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ បាន​ចុះ​យក​សំណាក បិទ​ខ្ទប់ និង​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ (​បើក​ទីតាំង​ដំណើរការ​ឡើងវិញ​) ដែល​ពាក់ព័ន្ធ​ដូច​ខាងក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

+ បិទ​បញ្ចប់​ការបិទ​ខ្ទប់ (​បើក​ទីតាំង​ដំណើរការ​ឡើងវិញ​) ទីតាំង​បិទ​ខ្ទប់​៖

– បាន​យក​សំណាក លើកចុងក្រោយ សរុប​ចំនួន ២៨​នាក់​

– លទ្ធផល​ធ្វើតេស្ដ គឺ​អវិជ្ជមាន ទាំងអស់

– បាន​បើក​ទីតាំង​បិទ​ខ្ទប់ ចំនួន ០៣​ទីតាំង គឺ​៖

– ទីតាំង​ទី​១៖ ភូមិ​កំណប់

– ទីតាំង​ទី​២៖ ភូមិ​បុរី​រដ្ឋបាល

– ទីតាំង​ទី​៣៖ ជាងមាស ផ្សារ​សំរោង និង​ដោយឡែក​ទីតាំង​ផ្សារ​សំរោង ត្រូវ​បន្តធ្វើ​ការបិទ​ខ្ទប់​បន្ថែម ចំនួន ០៧​ថ្ងៃ​ទៀត​។​

+ បាន​ចុះ​ពិនិត្យ​សំណាក​អ្នកមាន​ការពាក់ព័ន្ធ និង​បិទ​ខ្ទប់​ទីតាំង ចំនួន ០២​ទីតាំង​៖

– ក្រុមការងារ មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​សំណាក​បុគ្គលិក ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ចំនួន ២៣​នាក់ ដោយ​លទ្ធផល​រកឃើញ អ្នក​វិជ្ជមាន ០១​នាក់ ឈ្មោះ ជាន ឌឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង (​ប​ច្ច​ប្បន្ន​ស្នាក់នៅ​ភូមិ​ដូន​កែន ដើម្បី​បំពេញការងារ​)​។​

– ទីតាំង​ទី​១៖ ផ្ទះ​ស្នាក់​បុគ្គលិក​មិត្ត​ហ្វូ​ន (​ឈ្មោះ ជាន ឌឿ​ន​) ស្ថិតនៅ​ភូមិ​ដូន​កែន​សែន​ជ័យ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​

– ទីតាំង​ទី​២៖ Office Methphone ទល់មុខ​ផ្សារ​សំរោង​

​សូម​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន និង​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ ៣​ការពារ ជា​បាន​ជាប់​ជាប្រចាំ​៕

ដោយ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងស្ទឹងសង្កែ

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ២២ នាទី មុន

និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ២៦ នាទី មុន

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

ព័ត៌មានជាតិ២៨ នាទី មុន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម