Connect with us

ព័ត៌មានជាតិ

ប្រើ​ដុំឥដ្ឋ​គប់គូរ​បដិបក្ខ​ដើម្បី​សងសឹក​ជួស​មិត្ត ត្រូ​វ​ប៉ូលិស​ចាប់ខ្លួន​

បានផុស

នៅ

បាត់ដំបង ៖ ក្មេង​ទំនើង​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ដុំឥដ្ឋ​គប់​ទៅលើ​ជនរងគ្រោះ​ដើម្បី​សងសឹក​ជួស​មិត្ត​។​

​លោក សេង លុច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ២៨​ខែមិថុនា​ឆ្នាំ​២០២១ នៅវេលា​ម៉ោង ១១ និង ២០​នាទី យប់ នៅ​ចំណុច​មុខ​វិទ្យាល័យ​រូង​ជ្រៃ ក្នុង​ក្រុម​៣៣​ភូមិ​ប្រគាប​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល មាន​ករណី​បទ​ហិង្សា​ដោយ ចេតនា​មាន​មាន​ស្ថាន​ទម្ងន់ទោស មួយ​កើតឡើង​ដែល​បង្ក​ដោយ​ជនសង្ស័យ​០១​ក្រុម​អត់​ស្គាល់​អត្តសញ្ញាណ​បាន​យក​ដុំឥដ្ឋ​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ដុង តុលា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​បណ្ដាល​ឲ្យ​រងរបួស ត្រង់​ប្រអប់ដៃ​ខាងស្តាំ​និង​ស្មង ជើង​ខាងស្តាំ (​របួសធ្ងន់​) ក្នុងពេល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​មកពី​ថ្មគោល​ទៅ​ឃុំ​ខ្នាចរមាស​។​

​លោក​អធិការ​បាន​បន្តថា ក្រោយពី​កើតហេតុ​ជនសង្ស័យ​បាន​គេចខ្លួនបាត់ លោក​បាន​ចាត់​កម្លាំង​ជំនាញ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រូង​ជ្រៃ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​២៩ ខែ ឆ្នាំ ដដែល វេលា​ម៉ោង​១០ ព្រឹក កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ០១.​ឈ្មោះ ប៉ី ពី​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​(ជនដៃដល់​)០២.​ឈ្មោះ សម័យ វិមាន​ភូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុកថ្មគោល​(​គូរ​កន​) ០៣.​ឈ្មោះ ចៀម ប៊ុន​ណាត់ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​សង្ហា ឃុំខ្នាចរមាស ស្រុក​ប​វេ​ល​(​គូរ​កន​)​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ដើម្បី​សាកសួរ។

ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​និង​បក្សពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដុំឥដ្ឋ​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ដុង តុលា ពិតប្រាកដ​មែន​មូល​ហេតុ​មិត្តភក្តិ​ឆាត​តាម​ទូរសព្ទ​ប្រាប់​ថា ​មាន​គេ​វាយ​ខ្លួន​តាម​ដងផ្លូវ​ទើប​ពួកខ្លួន​សងសឹក​វិញ​៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងស្ទឹងសង្កែ

ព័ត៌មានជាតិ១៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ២៣ នាទី មុន

និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ២៧ នាទី មុន

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

ព័ត៌មានជាតិ២៩ នាទី មុន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម