ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ រំលោភក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេច១២លើក
សៀមរាប ៖ កម្លាំងនគរបាលស្រុកអង្គរធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីល្បួងរំលោភក្មេងស្រីអាយុក្រោម១៥ឆ្នាំបានសម្រេច១២លើក ហើយអស់រយៈពេល២ឆ្នាំ ទើបបែកការ ដល់គ្រួសារជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។
លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃស្រុកអង្គរធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នី នាត ហៅ ណយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ពីបទរំលោភសេពសន្ថវៈ លើអនីតិជនអាយុក្រោម១៥ឆ្នាំ។
លោកបន្តថា ករណីនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទៅលើជនរងគ្រោះឈ្មោះ ជ.ច ភេទស្រី អាយុ១៣ឆ្នាំនៅឃុំពាក់ស្នែង ស្រុកអង្គរធំ។
លោកអធិការបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះចំនួន ១២លើក នៅលើផ្ទះចំនួន ០៤លើក និងនៅក្នុងព្រៃក្រោយផ្ទះចំនួន ០៨លើក។ លោកបន្ថែមថា ក្រោយទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានការអនុញ្ញាតឲ្យនគរបាលជំនាញបើកការស៊ើបអង្កេតបឋម។ រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមតាមនីតិវិធីច្បាប់បន្តនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕
ដោយ ៖ កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល