Connect with us

ព័ត៌មានជាតិ

១០ សន្លឹកក្ដៅៗពីក្រុងកំពង់សោមព្រឹកនេះ

បានផុស

នៅ

ខាងក្រោមនេះ គឺជារូបភាពនតាមមាត់សមុទ្រ និងចរាចរណ៍នៅតាមដងវិថីនានា ក្នុងទីក្រុងកំពង់សោម ដែលភ្នាក់ងារព័ត៌មានប្រចាំខេត្តព្រះសីហនុរបស់ កម្ពុជាថ្មី ទើបតែចុះទៅផ្ដិតផ្ញើមកក្ដៅៗ។

បើក្រឡេកទៅមើលតាមមាត់សមុទ្រឃើញថា ពេលព្រឹកដូច្នេះ ហាក់មានសភាពស្ងប់ស្ងាត់ តាមផ្លូវធូរលាយ មិនមានមនុស្សចរាចរច្រើនមែន មេឃដូចជាចង់កល់រកភ្លៀង ប៉ុន្តែជំនួសមកវិញនូវខ្យល់សមុទ្រដ៏បរិសុទ្ធបែបធម្មជាតិ គួរជាទីមនោរម្យ។ អ្នកខានទៅលេងកំពង់សោមយូរ ហើយបានទស្សនារូបភាពទាំងអស់នេះ ច្បាស់ជាមានកូនចិត្តប៉ងចង់ទៅកម្សាន្តម្ដងទៀតនៅថ្ងៃណាមួយមិនខាន។

ដោយឡែកទិដ្ឋភាពនៅតាមដងវិថីប្រជុំជន ក្នុងក្រុងឯណោះវិញ ព្រឹកនេះ ក៏បន្តភាពស្ងប់ស្ងាត់ផងដែរ ត្បិតទីរួមខេត្តទេសចរណ៍ដ៏ពេញនិយមមួយនេះ កំពុងស្ថិតក្រោមបន្ទាត់នៃការប្រុងប្រយ័ត្ន និងអនុវត្តន៍វិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងម៉ត់ចត់ជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម