Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី ទុករយៈពេល២ខែផ្លាស់ប្ដូរទីតាំង ដោយមិនអនុញ្ញាតមានការលក់ម៉ូតូឡាន រំលោភចិញ្ចើមផ្លូវ​សាធារណៈទៀត

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌនៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ។ អាជ្ញាធររាជធានីភ្នំពេញនឹងទុករយៈពេល២ខែដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។

ការដាក់បទបញ្ជាបែបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា ល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់​ធ្នាប់ល្អប្រសើរហើយ។ ដូច្នេះ អាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញ ដោយអាជ្ញាធររាជធានីភ្នំពេញនឹងទុករយៈពេលឱ្យ២ខែ ដើម្បី​ឱ្យពួកគាត់រកទីតាំងថ្មី។

 លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀតហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមូយចំនួន​ ដូចជាមិនចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺមិនមានការអនុញ្ញាតឱ្យការប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៀតទេ។ បងប្អូនអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបាន ប៉ុន្តែមិនអនុញ្ញាតឱ្យប្រើប្រាស់ចិញ្ចើមផ្លូវនោះទេ បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះ ឬទីតាំងរបស់ខ្លួន ដោយមិនឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាន សូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានី​​​ភ្នំពេញនឹងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម