Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

បានផុស

នៅ

ដើម្បីរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយអោយបានល្អនៅក្នុងមូលដ្ឋានរបស់ លោក សុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះប្រកាសនិងចាប់ឃាត់រថយន្តដែលឈប់ចតគ្មានសណ្តាប់​ធ្នាប់​យកមករក្សាទុកដើម្បីអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែលប្រតិបត្តិការនោះធ្វើនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌលោក ជូន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ និងលោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌបានចុះអនុវត្តការងារ៣ចំណុចសំខាន់ៗ ដូចជា​ទី១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៥ ១៤៤ ១៤៨ ជាលទ្ធផល÷
-ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៣គ្រឿង
-ឃាត់រថយន្តធន់ធំក្បាល៣ ចំនួន ០៤គ្រឿង យកមកទុកនៅសាលាខណ្ឌ
-បានឃាត់ម៉ូតូចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌដូនពេញបានចំនួន ១១គ្រឿង រទេះលក់ដូរ ០២គ្រឿង ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌាចំនួន ២៥គ្រឿង។

-បានចុះផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។ ទី២/.បានចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ ។ ទី
៣/.ចុះរៀបចំបាញ់ថ្នាំសម្លាប់មេរោគ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅជុំវិញ និងខាងក្នុងមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាហាំងង៉ោស្រះចក វិទ្យាល័យ ហ៊ុន សែនប៊ុន រ៉ានីវត្តភ្នំ អនុវិទ្យាល័យ ចតុមុខ សាលាបឋមសិក្សា ព្រះនរោត្តម វិទ្យាល័យ អនុវត្ត៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម