Connect with us

ព័ត៌មានជាតិ

ហ៊ុយ ឆៃរតនៈ អាយុទើប ១៩ឆ្នាំ ទម្លុះគ្រប់លក្ខខណ្ឌទម្រាំសាលាដ៏ល្បីឈ្មោះមួយនៅអាមេរិកអនុញ្ញាតឱ្យចូលរៀន

បានផុស

នៅ

ជាកូនសិស្សឆ្នើមក្នុងចំណោមកូនសិស្សជាតិ និងអន្តរជាតិ ដែលទើបបញ្ចប់ថ្នាក់សិក្សាថ្នាក់បាក់ឌុប នៅសាលាអន្តរជាតិភ្នំពេញ (ISPP) នៅកម្ពុជា យុវជន ហ៊ុន ឆៃរតនៈ បានបន្តប្រឹងប្រែងដាក់ពាក្យ និងប្រកួតប្រជែងក្នុងលក្ខខណ្ឌយ៉ាងស្វិតស្វាញ ទម្រាំជាប់ជាបេក្ខភាពនិស្សិតបរទេសមួយរូប អាចបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ CALIFORNIA STATE UNIVERSITY សហរដ្ឋអាមេរិក ដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតនៅរាជធានីភ្នំពេញ យុវជន ហ៊ុយ ឆៃរតនៈ ឆ្នាំនេះ មានវ័យ ១៩ឆ្នាំ ជាកូនប្រុសច្បង ក្នុងចំណោមបងប្អូនបង្កើត ៣នាក់ និងជាកូនអ្នកមានជីវភាពកម្រិតបង្គួរមួយ។ ប៉ាម៉ាក់របស់យុវជន ទើបទទួលបានសិទ្ធិទៅបន្តការសិក្សានៅបរទេស ពីស្ថានទូតអាមេរិកនៅកម្ពុជារូបនេះ គឺជាសហគ្រិនឆ្នើម និងជាអគ្គនាយក ក្រុមហ៊ុនផ្នែកដឹកជញ្ជូន (Logistics) មួយនៅកម្ពុជា។ កាលពីពេលថ្មីៗនេះ យុវជន កើតក្នុងឆ្នាំ ២០០២ រូបនេះ ទើបតែទទួលដំណឹងល្អ បានទិដ្ឋាការពីស្ថានទូត ទៅបន្តការសិក្សាលើមុខជំនាញទីផ្សារ (Marketing) នៅស្រុករបស់ប្រធានាធិបតីអាមេរិក លោកចន បៃដិន ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

ក្នុងនាមជាអាណាព្យាបាល លោក ឧកញ៉ា ហ៊ុយ សុងឃីម និងជំទាវ ម៉េង សុខណាង បានបញ្ជាក់ថា ពួកគាត់ និងគ្រួសារ ពិតជាត្រេកអរ និងរំភើបខ្លាំងណាស់ ត្បិតកូនប្រុសតែមួយក្នុងចំណោម កូនទាំង ៣នាក់ របស់ពួកគាត់ បានទទួលវីសាទៅបន្តការសិក្សាលើមុខជំនាញដែលគាត់ (រតនៈ) ស្រលាញ់ចូលចិត្ត និងជាក្ដីស្រមៃរបស់គាត់តាំងពីដើមមក។

យុវជន ឆៃរតនៈ បានបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ថា នេះជាការចាប់ផ្ដើមជំហានថ្មី និងជារបត់ជីវិតដ៏ថ្មីសន្លាងសម្រាប់ខ្លួន ក្នុងការរៀនរស់នៅដោយឯករាជ ឆ្ងាយពីក្រុមគ្រួសារ និងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឈានទៅបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះ CALIFORNIA STATE UNIVERSITY 

ឆ្លើយនឹងសំនួរថា តើទម្រាំអាចដាក់ពាក្យជាប់ទៅរៀននៅសាលាល្បីឈ្មោះនៅអាមេរិកនេះ តើគេតម្រូវឱ្យមានលក្ខខណ្ឌអ្វីខ្លះ?

ប្អូនប្រុស រតនៈ បានបញ្ជាក់ថា CALIFORNIA STATE UNIVERSITY គឺជាសាលាលំដាប់ថ្នាក់អន្តរជាតិមួយ ដោយមានមានប្រព័ន្ធសិក្សាអប់រំយ៉ាងតឹងរ៉ឹង។ ជារៀងរាល់ឆ្នាំ គិតជាមធ្យម មាននិស្សិតត្រឹមតែ ៦៧.៥ភាគរយ ប៉ុណ្ណោះដែល មានសមត្ថភាពអាចប្រឡងបញ្ចប់ការសិក្សាជាប់ពីសាលាល្បីឈ្មោះមួយនេះ ហើយក្នុងចំណោមនិស្សិតដែលដាក់ពាក្យស្នើសុំចូលរៀនបង់លុយទូទាំងពិភពលោករាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ មានបេក្ខភាពមិនដល់ ៤០ភាគរយផង ដែលអាចធ្វើបាន។  

សម្រាប់លក្ខខណ្ឌកម្រិតពិន្ទុវិញ គឺសាលា CSU តម្រូវឱ្យនិស្សិតដែលដាក់ពាក្យ ត្រូវមានប្រវត្តិពិន្ទុក្នុងថ្នាក់ល្អ។ GPA សរុបកាលនៅរៀនវិទ្យាល័យ ត្រូវរក្សាឱ្យបានចាប់ពី ៣.៥៦ ឡើង ហើយពិន្ទុក្នុងថ្នាក់បាន កម្រិតចាប់ពីB ឬដល់ A+ ទៀត កាន់តែល្អ។ ក្រៅពីលក្ខខណ្ឌពិន្ទុបេក្ខភាពដែលដាក់ពាក្យ ត្រូវឆ្លងកាត់ការប្រឡងផ្សេងៗ ដែលសាលាតម្រូវជាមុនសិន ទើបឈានដល់វគ្គចុងក្រោយ ជួបសម្ភាសន៍ជាមួយខាងស្ថានទូត។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្អូនប្រុស ឆៃរតនៈ នឹងឡើងយន្តហោះទៅបន្តការសិក្សាលើមុខជំនាញផ្នែកទីផ្សារ។ ហើយមុខជំនាញនេះ ជាអ្វីដែលខ្លួនស្រលាញ់ចូលចិត្តតាំងពីដើម ហើយខ្លួនមានការតាំងចិត្តខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមិនធ្វើឱ្យប៉ាម៉ាក់ រួមទាំងក្រុមគ្រួសារខកបំណងឡើយ។ ក្រោយបញ្ចប់ការសិក្សា ខ្លួននឹងនាំយកចំណេះជំនាញដែលទទួលបាន មកជួយអភិវឌ្ឍន៍វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជាវិញឱ្យខានតែមិនខាន។

CALIFORNIA STATE UNIVERSITY គឺជាសាកលវិទ្យាល័យសាធារណៈដ៏ល្បីល្បាញ និងធំជាងគេមួយ ស្ថិតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សាលានេះបើកដំណើរការតាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ CALIFORNIA STATE UNIVERSITY (CSU) មាននិស្សិតមកពីជុំវិញពិភពលោកដាក់ពាក្យចូលរៀន។ កាលពីឆ្នាំ២០២០ កន្លងទៅ CSU មាននិស្សិតថ្នាក់បរិញ្ញាបត្រចុះឈ្មោះចូលរៀនប្រមាណ ជាង ៥ម៉ឺននាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជិត ២ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម