Connect with us

ព័ត៌មានជាតិ

ដើមឈើ​ជាច្រើន​​នៅ​មុខក្រសួង​ការងារ បាន​បាក់​រលំ ខណៈ​មេឃ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់មួយមេមុននេះ

បានផុស

នៅ

ដើមឈើ​ជាច្រើន​ដើម​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ពិសេស​នៅមុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្ថិត​នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​បានទទួល​រង​នូវ​ការបាក់​និង​រលំ​គល់ ខណៈ​ដែល​មេឃ​ភ្លៀង​លាយឡំ​ ដោយ​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​ នៅ​រសៀល​ថ្ងៃទី​៣០ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​មន្ត្រីរដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បាន​រាយការណ៍​ថា នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ម៉ោង​ប្រមាណ​ជា​២​និង​៣០​នាទី​នេះ ភ្លៀង​បាន​បង្អោរ​ឡើង​យ៉ាងខ្លាំង នៅក្នុង​នោះ​ក៏មាន​ខ្យល់​បក់បោក​យ៉ាងខ្លាំង​ផងដែរ បណ្ដាលឱ្យ​មេឃ​ឈឺ​និង​ដើមឈើ​មួយចំនួនទៀត​ បាន​បាក់​និង​រលំ​គល់​មក​លើ​បណ្ដោយ​មហាវិថី សហព័ន្ធរុស្ស៊ី ពិសេស​នៅ​នឹង​មុខក្រសួង​ការងារ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍។

​ប៉ុន្តែ​បើទោះបីជា​អាជ្ញាធរ​សង្កាត់​ បាន​ទាក់ទង​ទៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​គ្រឿងចក្រ មក​កាត់​នៅ​ឈើ​និង​ដើមឈើ​ដែល​រលំ​មក​លើក​មហាវិថី សហព័ន្ធរុស្ស៊ី​នេះ​ចេញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម