Connect with us

ព័ត៌មានជាតិ

ធនាគារ​ABA ​សាខា​ច្បារអំពៅ​បាន​បិទទ្វារ​ បន្ទាប់ពី​មាន​បុគ្គលិក​ឆ្លង​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

ធនាគារ​ABA​ សាខា​ច្បារអំពៅ​ ដែល​មាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​បិទទ្វារ​តាំង​ពីព្រឹក​រហូតដល់រ​សៀ​ល​ថ្ងៃទី​៣០​ខែមិថុនា​ បន្ទាប់ពី​មាន​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ធនាគារ​នេះ​ មាន​វិជ្ជមាន​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រសាសន៍​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ​បាន​ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​៣០​ខែមិថុនា​នេះ​ថា ធនាគារ​ABA​នេះ​ ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន​នា​ថ្ងៃទី​៣០​ ខែមិថុនា​នេះ​ពិតប្រាកដ​មែន​។​ មូល​ហេតុ​ដែល​ធនាគារ​នេះ​ ត្រូវបាន​បិទទ្វារ​បន្ទាប់ពី​រកឃើញ​បុគ្គលិក​បំរើការ​នៅ​ធនាគារ​នេះ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​មក​នោះ​។

​ទោះជា​យ៉ាងណា​ក៏​លោក​អភិបាលរងខណ្ឌ​ច្បារអំពៅ​ ពុំបាន​បញ្ជាក់​ពី​ចំនួន​បុគ្គលិក​ធនាគារ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ​ទេ​។​ ប៉ុន្តែ​ទីតាំង​បើក​លុយ​តាម​ទូរ​ABA​ គឺ​ពុំបាន​បិទ​ឡើយ​។​ដោយ​នៅ​ដំណើរការ​ធម្មតា​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម