Connect with us

ព័ត៌មានជាតិ

មេឃ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ​បណ្តាល​ឲ្យ​ដើមឈើ​ដ៏​ធំ​១​ដើម​រលំ​កាត់​ទទឹង​ផ្លូវ

បានផុស

នៅ

ខណៈ​ដែល​មេឃ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ បាន​បណ្ដាល​ឲ្យ​ដើម​គ្រាប់បែក​មួយ​ដើម​ដ៏​ធំ​នៅត្រង់​រូបសំណាក​អណ្ដើក​ក្បែរ​បរិវេណ​វត្តភ្នំ​បាន​រលំ​កាត់​ទទឹងផ្លូវ​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​នៅ​ម្តុំ​នោះ​ផង​ដែរ​ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ឬ​ខូចខាត​ទ្រព្យសម្បត្តិ​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​រលំ​ដើមឈើ​នោះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ ​ខែមិថុនា​ ឆ្នាំ​២០២១​នៅ​ខាងកើត​ស្ថានទូត​អាមេរិក​ខាងលិច​វត្តភ្នំ​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​រាជធានី​ភ្នំ​ពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ខណៈ​ដែល​មាន​ងងឹត​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះបាន​បណ្ដាលឱ្យ​ដើម​គ្រាប់បែក​ដ៏​ធំ​មួយ​ដើម​នៅ​ខាងកើត​ខាង​ទូត​អាមេរិក​បាន​រលំ​កាត់​ទទឹងផ្លូវ​ទៅ​ប៉ះ​និង​របង​វត្ត​ភ្នំពេញ​បណ្តាល​ឲ្យ​ស្ទះ​ចរាចរ​ពេញ​ម្ដុំ​នោះ​តែម្ដង​។​

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នោះ​ កើតឡើង​ភ្លាមៗ​លោក​សុខ​ ពេញ​វុ​ធ ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ចុះ​ចាត់​ចាត់ចែង​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​សាធារណ​ការចុះ​អារកាត់​ដើមឈើ​នោះ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ផង​ដែរ​៕

ដោយ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម