Connect with us

ព័ត៌មានជាតិ

អត្រា​ឆ្លង​កូ​វីដ​១៩ ក្នុង​ខេត្តស្ទឹងត្រែង​មានការ​ថយចុះ ដោយ​រកឃើញ​អ្នកវិជ្ជមាន តែ១០​នាក់​ប៉ុណ្ណោះ

បានផុស

នៅ

​គិត​ត្រឹម​ល្ងាច​ម៉ោង៥:០០​នាទី​ល្ងាច​ថ្ងៃទី​៣០​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ អត្រា​អ្នក​ឆ្លង​កូ​វីដ​១៩ មានការ​ថយចុះ រដ្ឋបាលខេត្ត​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ត្រឹមតែ ១០​នាក់​តែប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​មានប្រសាសន៍ថា ទោះបី​ជំងឺ​កូ​វីដ​១៩ មានការ​ថយចុះ យ៉ាងណាក៏ដោយ​សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​លើក​កម្ពស់​ការប្រុងប្រយ័ត្ន​ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល ៣​ការពារ ៣​កុំ នេះ​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​សម្រាប់​យើង​គ្រប់គ្នា​។ មន្ត្រី​ជំនាញ​បានបញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​៧​ថ្ងៃ​កន្លងមកនេះ យើង​ឃើញ​មាន​អត្រា​ឆ្លង​ច្រើន រហូតដល់​ជាង ២០០​នាក់ ដោយ​ភាគច្រើន​ចេញពី​អាហារ​ដ្ឋា​ន​ភោជនីយដ្ឋាន​និង​ហាង​ខារ៉ាអូខេ ដែល​បន្ត​កើតមាន​ឆ្លង​ដល់​ភូមិ​ឃុំ​មួយចំនួន​ថែមទៀត​ នេះ​ក៏​ព្រោះតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ខ្វះ​ការចូលរួម​អនុវត្ត​នូវ​វិធាន​សុខាភិបាល​។​

មិនតែប៉ុណ្ណោះ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បានចេញ​សេចក្តីប្រកាស​បិទ​ខ្ទប់ នៅ​ទីតាំង​ជាច្រើន រួមទាំង​ភូមិ​ឃុំ ដែលជា​ទីតាំង​ចម្លង​រីករាយ​ដាល​នៅ​ជំងឺ​កូ​វីដ​១៩​។ ​បន្ទាប់ពី​មានការ​បិទ​ខ្ទប់​ទីតាំង​ជាច្រើន​រដ្ឋបាលខេត្ត​ បានធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ រហូតមកដល់​ថ្ងៃទី​៣០​មិថុនា​នេះ គឺមាន​អត្រា​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ រកឃើញ​អ្នក​ឆ្លង​ត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ​។ រដ្ឋបាលខេត្ត​ស្ទឹងត្រែង សូម​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ដើម្បី​កាត់បន្ថយ​នូវ​អត្រា​ឆ្លង​កូ​វីដ​១៩​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ​ ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់ៗ​គ្នា​ជាពិសេស គឺ​ការពាក់​ម៉ាស និង​លាង​សំអាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​។

គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ ​ខែមិថុនា ​ឆ្នាំ​២០២១​នេះ ខេត្តស្ទឹងត្រែង មាន​អ្នក​ឆ្លង​កូ​វីដ​១៩ មាន​ចំនួន​២៦៤​នាក់ ស្រី​១២៤​នាក់ ជាសះស្បើយ ១៦​នាក់ ស្លាប់​គ្មាន និង​អ្នក​កំពុង​សម្រាក​ព្យាបាល ២៤៨​នាក់ ស្រី​១១៧​នាក់​៕

អត្ថបទ៖ ​ងិន​លីម

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម