Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យគ្រប់​​អង្គភាព និងកងកម្លាំងប្រដាប់អាវុធ​​ មានសម្ភារៈធ្វើតេស្តរហ័សដោយខ្លួនឯង

បានផុស

នៅ

ថ្លែងតាមសារពិសេសនាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាឱ្យគ្រប់អង្គភាព កម្លាំងប្រដាប់អាវុធ​ទាំងអស់​​ ដូចជាប៉ូលិស ទាហាន ប៉េអឹម ត្រូវតែមានប្រដាប់ធ្វើតេស្ត​​ ដើម្បីរកជំងឺកូវីដ-១៩ ដោយខ្លួនឯង ដែលការធ្វើដូច្នេះ គឺដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបាន​បញ្ជាក់ថា៖ “ខ្ញុំចេញបញ្ជាតែម្តង ​គឺ​ក្រុមគ្រូពេទ្យត្រូវ​បង្ហាត់បង្រៀនការធ្វើតេស្តស្វែង​​រក​ជំងឺ​កូវីដ-១៩ ​ទៅ​ដល់អង្គភាពស្ថាប័នផ្សេងៗ ដើម្បីធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ចៀ​ស​វាង​​អ្នកជំងឺនោះ​ដើរទៅកាន់កន្លែងផ្សេងៗ​​ទៀត ​ហើយការធ្វើបែបនេះ វាអត់មានខាតអីទេ គឺមានតែចំណេញ”។

ជា​មួយ​គ្នា​នោះ​សម្ដេចតេជោ ហ៊ុន សែន ក៏បានតម្រូវឱ្យរៀបចំធ្វើកន្លែងចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជៀសវាងការលួច​ចេញដើរលេង ដើរផឹកស៊ី នៅកន្លែងផ្សេងៗ ហើយកន្លងមក​​មានករណីផ្ទុះមួយចំនួន ក៏ពាក់ព័ន្ធទៅនឹងការគប់គិតគ្នារវាងអ្នកយាម ជាមួយអ្នកធ្វើ​ចត្តាឡីស័ក​ផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម