Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ពេលក្រោយ អ្នកចង់ចាក់វ៉ាក់សាំងត្រូវតែដាក់ពាក្យស្នើសុំចាក់ និងបញ្ជាក់ពីមូលហេតុ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នាព្រឹកនេះថា បន្តិចទៀតនេះ ការចាក់វ៉ាក់សាំងនៅភ្នំពេញ នឹងបញ្ចប់ហើយ ដូច្នេះពេលក្រោយ អ្នកដែលចង់ចាក់វ៉ាក់សាំង គឺត្រូវតែដាក់ពាក្យសុំចាក់ ហើយបញ្ជាក់ពីមូលហេតុផ្សេងៗ ដូចជាអាក់ខានដោយសារជាប់ចត្តាឡីស័ក ឬកើតជំងឺកូវីដ-១៩ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា បើអ្នកណាមិនបានមកទទួលការចាក់វ៉ាក់សាំងជឿតាមការញុះញង់របស់អ្នកដទៃ ហើយបើចង់ចាក់វិញ មានតែត្រូវចាំរហូតដល់ឆ្នាំ២០២៣ ពេលមានវ៉ាក់សាំងបន្តទៀត ហើយសម្តេចនឹងឱ្យគោលការណ៍មួយលើបញ្ហានេះ។

សម្តេចបញ្ជាក់ថា៖ “បើអ្នកឯងនៅទីហ្នឹង ហើយជឿតាមការញុះញង់របស់អ្នកដទៃ ចឹងសុំចាំឆ្នាំ២០២៣ចាំចាក់ ខ្ញុំនឹងឱ្យគោលការណ៍ហ្នឹងមួយ ហើយជឿទៅ ចាក់វ៉ាក់សាំងចិនទៅងាប់ ជឿទៅ។ ហើយអ្វីដែលអ្នកឯងជឿគេនោះ តើមានប្រយោជន៍ដែរទេ?”។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា មកដល់ពេលនេះ ប្រជាជនពួកគាត់ដឹងអស់ហើយ គាត់មកចាក់លើសផែនការទៀតផង។

សម្តេចប្រមុខរាជរដ្ឋាភិបាលលើកឡើងដែរថា ការចាក់វ៉ាក់សាំងនេះ ពេទ្យទាហានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដែលចាក់បានរហូតជាង២លាននាក់។ សម្តេចថា មានប្រទេសមួយនោះ ទទួលបានវ៉ាក់សាំងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយអង្គការសុខភាពពិភពលោក បែរជាឱ្យចាក់វ៉ាក់សាំងនោះទៀត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា សេចក្តីត្រូវការរបស់យើង គឺត្រូវចាក់វ៉ាក់សាំងយ៉ាងណាឱ្យបាន៥ ទៅ៦លាននាក់នៅទីប្រជុំជន ដូច្នេះពេលវ៉ាក់សាំងមកដល់កម្ពុជាភ្លាមត្រូវរៀបចំផែនការភ្លាម។ សម្តេចបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកក្កដា ខាងមុខនេះ វ៉ាក់សាំងនឹងមកដល់១លានដូស ហើយថ្ងៃទី១០ នឹងមកដល់៤លានដុះបន្ថែមទៀត ដូច្នេះនឹងរុញឱ្យក្រុមគ្រូពេទ្យចាក់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ សម្ដេចក៏បានអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការលើបញ្ហានេះផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម