Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ដើមខែមករានេះ បានថ្លែងសារ​ពិ​សេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ​បានលើក​យុទ្ធ​សាស្ត្រចំនួន ៦ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងការផ្សាយផ្ទាល់​តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងយុទ្ធសាស្ត្រទី ៤ នៃវិធានការទី ៣ សម្តេចតេជោ បានសម្រេចបើកឱ្យមានការធ្វើតេស្តរហ័ស ដោយខ្លួនឯង ខណៈដែលក្រុមហ៊ុន ឯកជនទាំងអស់អាចគ្រប់គ្រង់បុគ្គលិក កម្មករដោយខ្លួនឯង តាម​រយៈការទិញឧបករណ៍តេស្តរហ័សយកទៅប្រើក្នុងក្រុមហ៊ុន ដើម្បីធ្វើតេស្តគ្រប់គ្រងបុគ្គលិកកម្មករ ដោយមិនចាំបាច់មានគ្រូពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ក៏ត្រូវតែមានការ​ធ្វើ​តេស្ត​រហ័ស ដើម្បីរកឃើញភ្លាមៗផងដែរ ខណៈដែលឧបករណ៍តេស្ត រាជរដ្ឋាភិបាលបាន​បញ្ជា​ទិញប្រមាណ ១ លានទៀត ពីប្រទេសកូរ៉េខាងត្បូង ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ បានលើកយុទ្ធសាស្ត្រជាច្រើនទៀត ដូចជាការទប់ស្កាត់នូវជំងឺកូវីដបំប្លែងថ្មី ពី​ប្រទេសឥណ្ឌា ដោយការពង្រឹងការគ្រប់គ្រងច្រកចេញចូល ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឱ្យបានហ្មត់ចត់។

ក្រៅពីនេះ ការធ្វើតេស្តរហ័សនៅតាមព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃដែលមានហានិភ័យជាង​បណ្តាប្រទេស​ផ្សេងៗ ដោយសារតែមានពលករខ្មែរត្រឡប់ចូលប្រទេសវិញ ព្រមទាំងវិធានការធ្វើចត្តាឡីស័កនៅព្រំដែន និងការព្យាបាលបានត្រឹមត្រូវជាដើម៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម